Friday, October 31, 2025
Homeព័ត៌មានជាតិល្បួងបានសម្រេច​ ជាប់ខ្នោះក៏បានសម្រេចដែរ

ល្បួងបានសម្រេច​ ជាប់ខ្នោះក៏បានសម្រេចដែរ

ខេត្តបាត់ដំបង ៖ យុវជនល្មោភកាមម្នាក់ បានលួងលោមក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ (អនីតិជន) យកទៅរួមរ័កមេត្រីរហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកប្រុសព្រានយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានល្បួងកូនស្រីគេជាអនីតិជនរួមរ័កនេះ បានកើតឡើង តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លុះរឿងរ៉ាវត្រូវបានដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៥ និង១៦នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសង្កាត់កើតហេតុ ខាងលើ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ែន ចន្ទឧត្តម អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-សង្កាត់ ដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្ថិតក្នុងវ័យជាអនីតិជន និងមានលំនៅក្នុងភូមិជាមួយជនសង្ស័យផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES