Tuesday, January 21, 2025
Homeសង្គម និងជីវិតកំលោះចាស់ ព្យាយាម៤ដងទើបស្លាប់ដូចបំណង

កំលោះចាស់ ព្យាយាម៤ដងទើបស្លាប់ដូចបំណង

ខេត្តព្រៃវែង ៖ បុរសជាកំលោះចាស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរដោះស្រាយមិនចេញ ក៏ចេះតែប៉ុនប៉ងសម្លាប់ខ្លួនចំនួន៣ដងរួចមកហើយ តែមិនបានសម្រេចបំណង ដោយសារតែត្រូវបានសាច់ញាតិប្រទះឃើញសង្គ្រោះទាន់ពេលរហូត ទីបំផុត ក្រោយពីផឹកស្រាស្រវឹងក៏បានឡើងទៅចងកសម្លាប់ខ្លួននៅលើដើមដង្កៀបក្តាម រហូតសម្រេចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក។

បុរសគំនិតខ្លីដែលប៉ងសម្លាប់ខ្លួនរហូតដល់៤ដង ទើបសម្រេចបំណង មានឈ្មោះផាន់ ម៉ាប់ អាយុ៣៩ឆ្នាំ ជាកំលោះចាស់មិនទាន់មានប្រពន្ធកូននៅឡើយ សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមិនដឹងថាមានវិបត្តិអ្វីក្នុងចិត្តនោះទេ ទើបចេះតែប៉ុនប៉ងធ្វើអត្តឃាតម្តងហើយម្តងទៀត ជាក់ស្តែងកន្លងមក ជនរងគ្រោះធ្លាប់បានចងកសម្លាប់ខ្លួនចំនួន២លើក និងផឹកថ្នាំពុល១លើករួចមកហើយ ដើម្បីសម្លាប់ខ្លួន តែពុំបានសម្រេច ដោយសារក្រុមគ្រួសារឃើញ និងជួយសង្គ្រោះទាន់ពេលវេលា។ យ៉ាងណាមិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុដែលនាំឱ្យជនរងគ្រោះគិតខ្លីប៉ងសម្លាប់ខ្លួននោះទេ តែអ្នកខ្លះសង្ស័យថា ជនរងគ្រោះអាចនឹងមានវិបត្តិស្នេហា ឬវិបត្តិផ្លូវចិត្តអ្វីមួយយ៉ាងធ្ងន់ធ្ងរ ទើបគេសម្រេចចិត្តធ្វើបែបនេះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះបានទៅផឹកស្រា រហូតស្រវឹងជោកជាំ ហើយស្របពេលសាច់ញាតិមិនចាប់អារម្មណ៍ជនរងគ្រោះក៏លួចចងកសម្លាប់ខ្លួនតែម្តង។ លុះមកដល់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកភូមិដើរកាត់ទីតាំងកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់ ទើបស្រែកឆោឡោ ផ្អើលីពេញភូមិតែម្តង៕

RELATED ARTICLES