Friday, April 26, 2024
Homeកីឡាអន្ដរជាតិរ៉ូណាល់ដូ បង្អួតរថយន្តថ្មីទើប ទិញជាង២លានដុល្លារ ក្រោយឈ្នះជើងឯកអឺរ៉ុប

រ៉ូណាល់ដូ បង្អួតរថយន្តថ្មីទើប ទិញជាង២លានដុល្លារ ក្រោយឈ្នះជើងឯកអឺរ៉ុប

តាមការបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក កីឡាករ រ៉ូណាល់ដូ បានបង្ហាញឲ្យពិភព លោកបានឃើញថា តើលោកជប់ លៀងជ័យជំនះ របស់ព័រទុយហ្គាល់ សម្រាប់ពាន រង្វាន់ជើងឯកទ្វីបអឺរ៉ុប ប្រចាំឆ្នាំ២០១៦ ដោយរបៀបណា គឺបន្ទាប់ពីបាន និយាយលេងសើច រំលឹកពីរថយន្ត Veyron ស្រាប់តែរ៉ូណាល់ដូ ត្រូវបាន គេមើលឃើញថាត្រឡប់ មកដល់ផ្ទះវិញអមជាមួយ ដោយរថយន្តថ្មី នេះតែម្តង។

ត្រឹមតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះមុននឹង ឈានចូលដល់ ការប្រកួតរដូវ កាលថ្មី La Liga នៅប្រទេស អេស្ប៉ាញ អត្ថពលលិកវ័យ ៣១ឆ្នាំ រូបនេះ បានទិញ កំពូលរថយន្តស្ព័រ លំដាប់ពិភព លោក Bugatti Veyron Grand Sport ពណ៌ខ្មៅ ដ៏ថ្មីសន្លាងមួយ គ្រឿង តម្លៃ ២,២២លាន ដុល្លារ។ ថ្មីៗនេះគេបានសង្កេត ឃើញរូបលោក បើកវា ដោយផាសុកភាព ទៅកាន់ទីលានហ្វឹក ហាត់ក្នុង ទីក្រុងម៉ាឌ្រីដទៀតផង។

លើសពីនេះ ទៅទៀតម្ចាស់ រថយន្ត Buggatti ដ៏ស្រស់ស្អាតនេះ ក៏បានប្រើ ប្រាស់គណនី Instagram របស់ខ្លួន បង្ហាញពីកូន ប្រុសរបស់ លោកដែលមាន អាយុទើបតែ៥ឆ្នាំជិះ ក្នុងរថយន្ត នោះទៀតផង។

គួរបញ្ជាក់ ថាកីឡាករ គ្រីស្ទីណូ រ៉ូណាល់ដូ មានរថយន្តប្រើ ប្រាស់ផ្ទាល់ខ្លួន ជាច្រើនគ្រឿងដែល ចតទុកយានដ្ឋាន របស់លោករួមមាន៖ Mercedes-Benz C220 CDI និង Audi Q7 , Lamborghini Aventador, Rolls-Royce Phantom , Ferrari 599 GTO ,Audi R8, Audi RS6 , Porsche Cayenne និង Porsche Carrera S Cabriolet និងរថយន្តថ្មីចុងក្រោយគឺ Bugatti Veyron Grand Sport សរុបទាំង អស់១០ គ្រឿង ។

1

2

66

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES