ខេត្តព្រះសីហនុ៖ តាមសេចក្តីរាយការណ៍ នៅព្រឹកនេះ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦ និង១០៧ ត្រូវបានបិទផ្អាកធ្វើដំណើរបណ្តោះអាសន្ន ដោយសារទឹកជន់លិចផ្លូវ។

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦ និង១០៧ ហើយពេលនេះទឹកបានហូរកាត់ពីលើស្ពានកំពស់ជិត១ម៉ែត្រហើយ នៅចំណុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ចុះពីចំណោតលោកយាយម៉ៅពេជ្រនិល ស្ថិនៅភូមិស្ទឹងច្រាលឃុំអូបាក់រទេះ។

ចំណែកខាងសមត្ថកិច្ចបាន បានចេញអន្តរាគមន៍ធ្វើចរាចរណ៍ភ្លាមៗ ហើយបានបិទផ្អាកជាបណ្តោះអាសន្នសិន រហូតដល់ទឹកស្រកទឹកបើកឲ្យធញវើដំណើរវិញ៕
 
  
  
  
  
  
 

