ព័ត៌មានបឋម៖ ហេតុការណ៍កាប់បុរសម្នាក់ដាច់កយ៉ាងសាហាវឃោរឃៅមួយ បានកើតឡើងកាលពីវេលាម៉ោង២និង៣០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ឈ្មោះនោះនោះទេ អាយុ២៤ឆ្នាំ ជាកូនទី៣ មានស្រុកកំណើតនៅកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៦ ជនរងគ្រោះបានទៅចូលរួមមង្គលការបងស្រី រហូតដល់ម៉ោង១២យប់ ជនរងគ្រោះបានត្រឡប់មកវិញ ដើម្បីឲ្យទាន់ធ្វើការងារពេលព្រឹក ក៏ជួបរឿងអកុសលបែបនេះ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
 
  
  
  
  
 

