Tuesday, January 21, 2025
Homeសង្គម និងជីវិតប្តីវិលរកប្រពន្ធដើម ប្រពន្ធចុងសំុឱ្យជួយសងបំណុលសិន មុននឹងចេញ

ប្តីវិលរកប្រពន្ធដើម ប្រពន្ធចុងសំុឱ្យជួយសងបំណុលសិន មុននឹងចេញ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានចេញមុខមកទួញយំសោកអះអាងថា ខ្លួនបានលង់ស្នេហ៍បុរសម្នាក់ដែលកុហកថាខ្លួនជាពោះម៉ាយ រហូតបានរៀប ការនឹងគ្នាពេញច្បាប់ និងត្រូវខ្លួនជាប្រពន្ធ ជួយយឺតយោងឱ្យឡើងបុណ្យស័ក្តិ មានតួនាទីដល់ទៅឯកឧត្តម មានមុខមាត់ក្នុងសង្គម ស្រាប់តែប្តីបែរជាបោកបញ្ឆោតឱ្យដាក់ប្លង់ផ្ទះខ្ចីលុយធនាគារយកមកប្រើការ ដោយធានាថានឹងចេញមុខរ៉ាប់រងបំណុល ទីបំផុត ប្តីបែរជាវិលទៅរកប្រពន្ធដើមវិញ និងគេចវេសមិនទទួលខុសត្រូវអ្វីទាំងអស់ ជាហេតុធ្វើឱ្យប្រពន្ធចុងកើតទុក្ខមិនខុសចិត្ត ទទូចទាមទារឱ្យប្តីជួយសងបំណុល។

ស្ត្រីអភ័ព្វខាងលើ មានឈ្មោះហង្ស សុភ័ណ្ឌ ជាមន្ត្រីបម្រើការក្នុងការិយាល័យបណ្ណាល័យ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានគណនីហ្វេសប៊ុកឈ្មោះហង្ស សុភ័ណ្ឌ ស្រលាញ់សន្តិភាព។ ចំណែកបុរសជាប្តីមានឈ្មោះស៊ុន ចាន់ណារឹទ្ធ មានគណនីហ្វេសប៊ុកឈ្មោះស៊ុន ចាន់ណារឹទ្ធ ស្រលាញ់សន្តិភាព។

តាមរយៈវីដេអូឃ្លីបរយៈពេល១៥នាទី និង៣៥វិនាទី ដែលបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះហង្ស សុភ័ណ្ឌ ស្រលាញ់សន្តិភាព ស្ត្រីជាប្រពន្ធឈ្មោះហង្ស សុភ័ណ្ឌ បានរៀបរាប់ទាំងទួញសោកថា “ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដែលនិយមលេងក្នុងសង្គមហ្វេសប៊ុក ថ្ងៃនេះ នាងខ្ញុំសូមលើកដៃអង្វរពុកម៉ែបងប្អូនទាំងអស់ បើបានឃើញវីដេអូឃ្លីបនេះហើយ សូមអស់លោកជួយស៊ែរបន្តគ្នា ដើម្បីឱ្យរឿងនេះ បានជ្រាបទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមជួយនាងខ្ញុំផង ខ្ញុំសូមរៀបរាប់ដូចតទៅ ៖

នាងខ្ញុំឈ្មោះហង្ស សុភ័ណ្ឌ សព្វថ្ងៃជាមន្ត្រីបម្រើការក្នុងការិយាល័យបណ្ណាល័យ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាងខ្ញុំសូមលើកម្រាមដៃដប់ សំពះអង្វរ អំពាវនាវប្តឹងទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមមេត្តាសម្តេច ជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង ហើយនិងសូមប្តឹងទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាទាំងមូល នាងខ្ញុំជួបរឿងអយុត្តិធម៌ ខ្ញុំសូមរៀបរាប់ដូចតទៅនេះ ៖

នៅឆ្នាំ២០១២ នាងខ្ញុំជាស្ត្រីមេម៉ាយមួយរូប បានជួបនឹងលោកស៊ុន ចាន់ណារឹទ្ធ ដោយគាត់ប្រាប់នាងខ្ញុំថា គាត់ពោះម៉ាយ រហូតដល់ឆ្នាំ២០១៣ ពួកខ្ញុំក៏រៀបការជាមួយគ្នា មុនពេលនោះនាងខ្ញុំបានលះបង់ទាំងថវិកា ទាំងស្មារតី ដើម្បីជួយឱ្យប្តីមានមុខមាត់ ដោយឡែកកាលពីដំបូងគាត់គ្រាន់តែជាអ្នកកាសែតទេ ហេតុតែខ្ញុំចង់ឱ្យប្តីធំ មានមុខមាត់ ក៏ខំលះបង់ទាំងថវិកា ទាំងស្មារតី រហូតដល់សព្វថ្ងៃនេះ ប្តីមានមុខមាត់ មានតួនាទីជាឯកឧត្តម ស៊ុន ចាន់ណារឹទ្ធ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាចាងហ្វាងសារព័ត៌មានថ្ងៃ៧មករា ដោយឡែក កន្លងមក ខ្ញុំបានលះបង់បានបញ្ចាំផ្ទះនាងខ្ញុំ ទិញឡានឱ្យប្តីជិះ១គ្រឿង ឡង់គ្រីស័រ តម្លៃ១ម៉ឺន៦ពាន់ឱ្យប្តីជិះ ឱ្យប្តីជិះធ្វើការ ក្រោយមកប្តីដើរធ្វើការ ប្តីថា មានរឿង ដោយសារមានឧកញ៉ាមួយរូបចេញដីកាចាប់ខ្លួនគាត់ ខ្លាចប្តីមានរឿង នាងខ្ញុំបានចំណាយលុយ១ម៉ឺន៤ពាន់ដុល្លារ ដោយប្តីគាត់ខ្ចីយកពីខ្ញុំ ពេលនោះ ខ្ញុំអត់ទាន់ទុកចិត្តគាត់ទេ ពេលធ្វើកិច្ចសន្យាខ្ចីនេះ ហើយនេះជាឯកសារខ្ចីលុយ ដែលគាត់សរសេរដោយខ្លួនគាត់ផ្ទាល់ ហើយនិងស្នាមមេដៃគាត់ ជាមួយនឹងស្នាមមេដៃសាក្សីខាងគាត់ ហើយនេះគឺរូបថតអាពាហ៍ពិពាហ៍ដែលពួកខ្ញុំរៀបការ មានឪពុកម្តាយបង្កើតរបស់គាត់ និងឪពុកម្តាយបង្កើតខ្ញុំចូលរួមដឹងឮ មានបងប្អូនសាច់ញាតិរបស់គាត់ចូលរួមទាំងអស់ បន្ទាប់មកនាងខ្ញុំបានបញ្ចាំផ្ទះ២ម៉ឺនដុល្លារជួយប្តី ឱ្យប្តីដើរធ្វើការរកស៊ី ក្រោយមកគាត់ក៏យកឡានដែលនាងខ្ញុំទិញឱ្យគាត់ជិះយកទៅបញ្ចាំបាត់ ពេលនោះ ពួកខ្ញុំមានរឿងរកាំរកូស ហើយខ្ញុំមានកូនប្រុស១ជាមួយគាត់ ពេលដែលរៀបការហើយ បានកូនប្រុស១ជាមួយគាត់ សព្វថ្ងៃអាយុ៤ឆ្នាំកន្លះហើយ ហើយអ្វីដែលសំខាន់ ពេលដែលគាត់យកឡាននាងខ្ញុំទៅបញ្ចាំ គឺខ្ញុំបានរករឿង គាត់យកលុយឱ្យខ្ញុំតែ៦ពាន់ទេ ឡានមួយទាំងមូលបាត់ស្រមោលឈឹង បានលុយតែ៦ពាន់មកផ្ទះ ខ្ញុំអត់ដឹងថាគាត់បញ្ចាំបានប៉ុន្មាន ឬលក់ដោះដូរធ្វើអីទេ ខ្ញុំអត់ដឹងទេ គាត់តែងតែកុហកខ្ញុំរហូត ក្រោយមក ប្រហែលជា១ឆ្នាំមុននេះ ខ្ញុំក៏ដឹងថាគាត់មានលួចលាក់ទាក់ទងជាមួយ ប្រពន្ធមុន ក៏មានរឿងរកាំរកូសរហូតមក ហើយគាត់ក៏និយាយជាមួយខ្ញុំថា អូនអើយ បងសុំទៅជួបប្រពន្ធមុន ១អាទិត្យគាត់សុំទៅតែ២-៣ថ្ងៃទេ ហើយគាត់នឹងចេញចូលមើលខុសត្រូវប្រពន្ធកូនទាំងសងខាង ដំបូងនាងខ្ញុំអត់ព្រមទេ តែយូរៗទៅគ្រួសារខ្ញុំអត់មានក្តីសុខសោះ ទើបនាងខ្ញុំយល់ព្រមធ្វើតាមប្តី ហើយប្តីគាត់ថា គាត់ទិញឡានហាយប៊្រីត បង់រំលស់ឱ្យខ្ញុំ១គ្រឿង ដើម្បីដោះដូរជាមួយឡានឡង់គ្រីស័រ ដែលខ្ញុំទិញឱ្យគាត់ពីដំបូង ពេលដែលមិនទាន់រៀបការជាមួយគ្នា ខ្ញុំទិញឱ្យគាត់ជិះ ហើយគាត់យកទៅបញ្ចាំបាត់ គាត់បានទៅខ្ចីលុយនៅមហានគរ១ម៉ឺន៦ពាន់ ដើម្បីយកមកបង្គ្រប់ជាមួយួលុយនាងខ្ញុំ យកទៅទិញឡានហាយប៊្រីត បង់រំលស់ ដោយឡែកលុយ២ម៉ឺនដែលគាត់ខ្ចី គាត់ត្រូវបង់១ខែ ៦-៧រយ ហើយគាត់ ទៅបង់ឡានទៀត ១ខែ ៦-៧រយទៀតវាច្រើនណាស់ ប៉ុន្តែពួកខ្ញុំក៏ឯកភាព ប្តីលួងឱ្យខ្ញុំទៅយកលុយមហានគរបង្គ្រប់ថ្លៃផ្ទះ ឱ្យគ្រប់៣ម៉ឺនដុល្លារ ហើយគាត់ថា គាត់ទទួលខុសត្រូវបង់ទាំងអស់លុយហ្នឹង ព្រោះលុយនេះនាងខ្ញុំអត់មានបានយកទៅចាយ ឬយកទៅធ្វើអីទេ គ្រប់យ៉ាង គឺគាត់មួលបង្កាច់បង្ខូចនាងខ្ញុំទាំងអស់ ថ្វីត្បិតផ្ទះនេះ ដោយសារជាផ្ទះមានប្លង់របស់ខ្ញុំ ខ្ញុំមានផ្ទះនេះមុនពេលដែលខ្ញុំរៀបការជាមួយគាត់ ហើយខ្ញុំមានសាក្សីរស់ម្នាក់ឈ្មោះកុក ដែលជាតៃកុងឡានរបស់គាត់ ហើយនៅស្រុកភូមិជាមួយនឹងគាត់ទៀត បានដឹងឮ លុយ២ម៉ឺនមុនគឺគាត់ជាអ្នកយក នាងខ្ញុំបានបញ្ចាំយកមកឱ្យប្តីទាំងអស់ បន្ទាប់មកទៅយកលុយថែមបង្គ្រប់៣ម៉ឺននេះ គឺប្តីជាអ្នកឱ្យខ្ញុំទៅយក គាត់ថាគាត់ជាអ្នកទទួលខុសត្រូវបង់ តែការពិតគាត់កុហកខ្ញុំ ចាប់តាំងពីគាត់សុំខ្ញុំទៅជួបប្រពន្ធដើមវិញ នៅពេលដែលនាងខ្ញុំឱ្យគាត់ទៅ គាត់ទើបតែប្លែកប្រហែលជាកន្លះឆ្នាំនេះ គាត់! តែងរកលេសរករឿងខ្ញុំ ធ្វើបាប វាយដំខ្ញុំ ប្រើហិង្សាមកលើនាងខ្ញុំ ហើយដោះដៃពីបំណុលទាំងអស់ គាត់ប្រើហិង្សាមកលើនាងខ្ញុំ ហើយក៏ទៅបាត់រាប់ខែ រហូតមកដល់ថ្ងៃទី១៦ ខែ៦ ឆ្នាំ២០១៨ គាត់បានមកសម្រុះសម្រួលគ្នានៅប៉ុស្តិ៍ស្ទឹងមានជ័យ ដោយគាត់ថា ឱ្យខ្ញុំនេះព្រមរួមរស់នៅជាមួយគាត់វិញ ដោយគាត់សន្យាថា ឈប់ប្រើអំពើហិង្សាមកលើនាងខ្ញុំ ហើយព្រមទទួលស្គាល់បំណុល៣ម៉ឺននេះ ជាបំណុលរួម ពាក់កណ្តាលម្នាក់ ប៉ុន្តែគាត់ធ្វើហើយ គាត់ក៏ទៅបាត់ គាត់សុំខ្ញុំទៅផ្ទះប្រពន្ធមុនទៀត រហូតដល់ថ្ងៃច័ន្ទទី១៨ ខែ៦ ឆ្នាំ២០១៨ គាត់ក៏ត្រឡប់មកផ្ទះវិញ មកបានតែ១យប់ ព្រឹកឡើង គាត់ក៏ឈ្លោះជាមួយខ្ញុំ រករឿងខ្ញុំ ជេរបញ្ចោរខ្ញុំ និងបានប្រើអំពើហិង្សាមកលើនាងខ្ញុំ នេះគឺជាស្លាកស្នាមដែលគាត់ទះកំផ្លៀងខ្ញុំនៅក្នុងឡាន ហើយគាត់ក៏ទៅបាត់រហូតដល់ថ្ងៃនេះ មិនទាន់ឃើញត្រឡប់មកវិញ លុយកាក់ សេដ្ឋកិច្ចនៅក្នុងផ្ទះ ការទទួលខុសត្រូវចិញ្ចឹមប្រពន្ធកូន ក៏គាត់ មិនបំពេញតួនាទីដែរ ថែមទាំងលុយបំណុលគាត់ឱ្យខ្ញុំចេញពាក់កណ្តាលទៀត តើខ្ញុំមានលទ្ធភាពឯណា ប្រាក់ខែនាងខ្ញុំនៅរដ្ឋសភាតែ១លាន ប៉ុន្មានម៉ឺនទេ តើខ្ញុំអាចទប់ម៉េចឈ្នះ អ្វីដែលសំខាន់គឺបំណុលធនាគារ១ខែ ៨៥០ដុល្លារ សង៥ឆ្នាំ ទើបតែបាន១ឆ្នាំជាងទេ ហើយគាត់ក៏ដោះដៃចេញទៅ គាត់អាងឡើងឱ្យខ្ញុំទៅប្តឹង តើឱ្យខ្ញុំប្តឹងឯណា បើខ្ញុំគ្មានស្នាមមេដៃគាត់ខ្ចីផងនោះ ព្រោះតែការទុកចិត្តប្តីប្រពន្ធ ទើបនាងខ្ញុំយកទៅ ឱ្យគាត់ដោយគ្មានស្នាមមេដៃខ្ញុំទេ លុយក្រោយនេះ ទីបំផុត ឡានខ្ញុំគាត់យកទៅបញ្ចាំអស់ ហើយឡានហាយប៊្រីត ជិះរាល់ថ្ងៃនេះ នៅជំពាក់បំណុលគេ អ្វីដែលសំខាន់ ផ្ទះខ្ញុំនៅធនាគារ គ្មានលទ្ធភាពបង់ខានបង់ឱ្យគេធនាគារនឹងរឹបអូសយក គាត់ឱ្យខ្ញុំប្តឹង គាត់ថែមទាំងគំរាមកំហែងខ្ញុំ សម្លាប់ដល់ទៅសាក្សីរបស់ខ្ញុំទៀត គាត់ថាអ្នកណាក៏ដោយឱ្យតែហ៊ានធ្វើសាក្សីឱ្យខ្ញុំ គាត់នឹងវះពោះសម្លាប់ចោល ហើយគាត់បានតេទៅតុលាការ ឱ្យគេចាប់សាក្សីខ្ញុំទៀត តើមានសាក្សីឯណាហ៊ានចេញមុខជួយខ្ញុំទៀត អស់លោក អ្វីដែលខ្ញុំនិយាយសុទ្ធតែជាពាក្យពិត ហើយនិងមានឯកសាររួមទាំងអស់នេះ នាងខ្ញុំនៅមានខ្សែអាត់សំឡេង និងភ័ស្តុតាង ដែលគាត់វ៉ៃខ្ញុំបែកក្បាលហូរឈាមក៏មាន តែនាងខ្ញុំទ្រាំរហូត ទ្រាំដោយសារអី ព្រោះខ្ញុំមានកូនប្រុសមួយជាមួយគាត់ ហើយទ្រាំដើម្បីផ្ទះរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាឱ្យគាត់បង់សងបំណុលធនាគារ សងផ្ទះខ្ញុំវិញ តែខ្ញុំមើលទៅគ្មានសង្ឃឹមទេ ហើយឱ្យខ្ញុំទៅប្តឹងៗមិនឈ្នះគាត់ទេ ព្រោះគាត់រាល់ថ្ងៃនេះ ខ្ញុំជ្រោមជ្រែងគាត់រហូត ដល់គាត់មានឈ្មោះឯកឧត្តម ស៊ុន ចាន់ណារឹទ្ធ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាចាងហ្វាងសារព័ត៌មានថ្ងៃ៧មករា គាត់ស្គាល់គ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសគាត់ជាអ្នករត់ក្តីនៅក្នុងតុលាការទៀត តើនាងខ្ញុំធ្វើអ្វីឈ្នះគេ? ខ្ញុំគ្មានធនធានសម្រាប់តតាំងនៅខាងតុលាការជាមួយគាត់ទេ សូមអស់លោក សូមសម្តេច សូមលោកជំទាវ មេត្តាជួយអន្តរាគមន៍ឱ្យនាងខ្ញុំផង នាងខ្ញុំជួបរឿងអយុត្តិធម៌ណាស់ អ្វីទាំងអស់ដែលនាងខ្ញុំនិយាយបើមិនពិតនាងខ្ញុំសូមទទួលទោសចំពោះផ្លូវច្បាប់ សូមអស់លោកអ្នកច្បាប់ ជួយដល់នាងខ្ញុំផង ជាពិសេសអស់លោកនៅក្នុងប្រព័ន្ធតុលាការ បើសិនកាត់ក្តីរឿងនេះ សូមមេត្តាស៊ើបអង្កេតឱ្យបានច្បាស់លាស់ អ្វីដែលសំខាន់គេប្តឹងយកកូនពីខ្ញុំទៀត មិនតែប៉ុណ្ណោះទេ គេគំរាមខ្ញុំសព្វបែបយ៉ាង ខ្ញុំមិនចង់បានគាត់ត្រឡប់មកវិញទេ សុំឱ្យគាត់ទទួលខុសត្រូវចំពោះបំណុលដែលគាត់យកទៅ ត្បិតថាគ្មានស្នាមមេដៃគាត់ តែខ្ញុំមានសាក្សី ហើយខ្ញុំមានស្នាមមេដៃដែលគាត់ខ្ចីពីមហានគរ ១ម៉ឺន ៦ពាន់ ហើយខ្ញុំមានស្នាមមេដៃដែលគាត់ខ្ចីយកលុយខ្ញុំ១ម៉ឺន៤ពាន់ ពីដំបូងមក គ្រាន់តែថាផ្ទះសំបែងបញ្ចាំគ្រប់៣ម៉ឺននេះ នាងខ្ញុំមិនបានឱ្យគាត់ ផ្តិតិមេដៃជាមួយទេ ដោយសារផ្ទះនេះ គឺជាប្លង់ឈ្មោះរបស់នាងខ្ញុំតាំងពីដំបូងមក ហើយនាងខ្ញុំសូមអង្វរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត និងអស់លោកគ្រប់ជាន់ថ្នាក់ទាំងអស់មេត្តាជួយដល់នាងខ្ញុំ សូមជួយអន្តរាគមន៍ រកយុត្តិធម៌ឱ្យនាងខ្ញុំផង ហើយកូន នាងខ្ញុំសុំសិទ្ធិចិញ្ចឹមគ្រប់គ្រងកូន កុំឱ្យពង្រាត់កូនពីខ្ញុំទៅ គេប្តឹងយកកូនខ្ញុំឱ្យទៅរស់នៅជាមួយប្រពន្ធគេមុន ដែលជាកូនបង្កើតរបស់ខ្ញុំ គ្មានម្តាយឯណា គ្មានអ្នកណាស្រលាញ់កូនជាងម្តាយបង្កើតខ្លួនឯងទេ នាងខ្ញុំសូមកុំឱ្យកូនខ្ញុំមានវិប្បដិសារី កុំឱ្យកូនខ្ញុំឈឺចាប់ ដោយនាងខ្ញុំមិនបាន តាំងខ្លួនមកធ្វើជាប្រពន្ធចុងគេទេ នាងខ្ញុំអត់បានតាំងខ្លួនមកទេ នាងខ្ញុំសូមឱ្យជីវិតខ្ញុំ មានសេរីភាពជាមួយកូនខ្ញុំ សូមឱ្យបញ្ចប់ត្រឹមនេះ តែសូមឱ្យគាត់ត្រូវទទួលខុសត្រូវចំពោះបំណុល ហើយនឹងសងលុយកាក់ខ្ញុំ១ម៉ឺន៤ពាន់ ដែលគាត់យកទៅនេះ ឱ្យសងខ្ញុំវិញ ដើម្បីខ្ញុំយកមករកស៊ីចិញ្ចឹមកូនតទៅមុខទៀត ដោយឡែកសព្វថ្ងៃនេះ គាត់ប្រាប់ខ្ញុំថាគាត់រកស៊ីឡានអត់ពន្ធ គាត់ថា គាត់មានឡាន៣-៤គ្រឿង ហេតុអ្វីគាត់មិនព្រមសងលុយនាងខ្ញុំ ហេតុអ្វីគាត់ដោះដៃទៅ ហេតុអ្វី? ខ្ញុំសូមឱ្យដំបូលផ្ទះខ្ញុំមកវិញ កុំឱ្យខ្ញុំអស់ផ្ទះខាននៅ ឱ្យខ្ញុំមានផ្ទះនៅជាមួយកូនខ្ញុំវិញផង ហើយគាត់ទៅណា ក៏ទៅចុះ សូមអស់លោក សូមមេត្តា សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងអស់លោក គ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ដល់នាងខ្ញុំផង សូមមេត្តាផងចុះ…”៕

RELATED ARTICLES