Saturday, November 1, 2025
Homeព័ត៌មានជាតិUpdate ៖ ទឹកស្ទឹងសំរោង នៅតែបន្តកើនឡើងខ្ពស់ រថយន្តតូចធំត្រូវវាងទៅផ្លូវខេត្តកំពត

Update ៖ ទឹកស្ទឹងសំរោង នៅតែបន្តកើនឡើងខ្ពស់ រថយន្តតូចធំត្រូវវាងទៅផ្លូវខេត្តកំពត

ខេត្តព្រះសីហនុ៖ មកដល់រសៀលថ្ងៃនេះ ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង នៅតែបន្តកើនឡើងខ្លាំងស្មើបង្កាន់ស្ពានហើយ ចំណែកកម្ពស់ទឹកលើផ្លូវជាតលេខ៤ ឡើងប្រហែល១ម៉ែត្រកន្លះ និងហូរកាត់ផ្លូវចម្ងាយជាង១គីឡូម៉ែត្រ។

បើតាមមន្ត្រី និងសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ថានភាពទឹកអាចនឹងឡើងបន្តថែមទៀត ព្រោះអាកាសធាតុនៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

ចំណែកការធ្វើដំណើរត្រូវវាងទៅតាមផ្លូវខេត្តកំពត វិញ ដើម្បីបានបន្តដំណើរមកកាន់រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦ និង១០៧ ហើយទឹកបានហូរកាត់ពីលើស្ពានកំពស់ជិត១ម៉ែត្រ នៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចុះពីចំណោតលោកយាយម៉ៅ ពេជ្រនិល ស្ថិតនៅភូមិស្ទឹងច្រាលឃុំអូរបាក់រទេះ។

ភ្លាមៗនោះដែរ សមត្ថកិច្ចបានចេញអន្តរាគមន៍ធ្វើចរាចរណ៍ ហើយបានសម្រេចបិទផ្លូវជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកទឹកបើកឲ្យធ្វើដំណើរវិញ៕

RELATED ARTICLES