Saturday, November 1, 2025
Homeព័ត៌មានជាតិអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ គួរទទួលទានអាហារដូចម្តេច?

អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ គួរទទួលទានអាហារដូចម្តេច?

ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ជាការថយចុះនូវសមត្ថភាពរបស់តម្រងនោម តិចជាង30មិល្លីលីត្រ, 1នាទី, 1/73ម៉ែតការ៉េ (Glomerular Filtration Rate <30ml/mn/ 1,73m2). ក្នុងករណីនេះ អ្នកជំងឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅលើរបបអាហារបន្ថែម ពីលើការប្រើប្រាស់ថ្នាំទៀងទាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ (ការឡើងសម្ពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង …)។

1-អាហារដែលត្រូវប្រុងប្រយ័ត្ន ៖

-អំបិល មិនលើសពី5ក្រាម ក្នុងអាហារ សរុបប្រចាំថ្ងៃ។

-ចៀសវាងអាហារដែលប្រៃខ្លាំង ដូចជា ប្រហុក, ផ្អក, ឆៃប៉ូវ ជាដើម។

-សារធាតុប៉ូតាសស្យូម (Potassium) ក៏គួរប្រយ័ត្ន ព្រោះការទទួលទានអាហារដែលមានសារធាតុប៉ូតាសស្យូមខ្ពស់ អាចបង្កគ្រោះថ្នាក់ធ្ងន់ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ អាហារទាំងនោះ រួមមាន ទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើ ពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូង ជាដើម។

-កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រភពពីសត្វ។

-ត្រូវកាត់បន្ថយការទទួលទានអាហារ ដែលមានសារធាតុផូស្វ័រ (Phosphorus)។

2-អាហារដែលគួរបរិភោគ ៖

-ទឹកសាបស្អាត ក្នុងកម្រិតធម្មតា (1/5-3លីត្រ, ថ្ងៃ)

-បាយ

-បន្លែឆ្អិន

-សាច់ ដូចជា ត្រី, មាន់, ទា ក្នុងកម្រិតសមល្មម (ឧទាហរណ៍ ៖ សម្រាប់អ្នកជំងឺ​​ទម្ងន់50គីឡូក្រាម អាចបរិភោគសាច់ សរុបមិនលើសពី150ក្រាម ឬមួយខាំកន្លះ ក្នុងមួយថ្ងៃ)។

សូមចងចាំថា ការប្រើប្រាស់ថ្នាំសម្រាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយការប្រឈមគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕

RELATED ARTICLES