ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចេះតែត្អូញត្អែរប្រាប់គេឯងថា ជាតិនេះអភ័ព្វខុសគេ កើតមកក្រហើយ នៅមានរូបរាងមិនស្អាតថែមទៀត ទើបធ្វើឱ្យក្លាយជាក្រមុំចាស់មកដល់សព្វថ្ងៃ ស្រាប់តែមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះក៏សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិគោកភ្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះខាន់ សុភី ហៅជា អាយុ៣៥ឆ្នាំ ជាក្រមុំចាស់ មិនទាន់មានប្តីសីនៅឡើយ និងមានស្រុកកំណើតនៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី តែបានមកស៊ីឈ្នួលដាំបាយឱ្យថៅកែរោងម៉ាស៊ីនកិនស្រូវ “អ៊ីវ សារុន” ស្ថិតនៅទីតាំងកើត ហេតុខាងលើ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកស្ត្រីរងគ្រោះតែងតែរអ៊ូប្រាប់គេឯងថា រូបគាត់កើតមកជាតិនេះអភ័ព្វណាស់ មានរូបរាងមិនស្អាតដូចគេ ហើយថែមទាំងក្រទៀត ទើបគ្មានប្រុសណាគេបេតី។ ស្រាប់តែមកដល់ ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះ ក៏បានលួចយកខ្សែគោ មកចងកនៅលើដើមស្វាយស្លាប់តាំងពីទៀបភ្លឺ លុះព្រឹកឡើងម្ចាស់ផ្ទះ (ថៅកែរោងម៉ាស៊ីនកិនស្រូវ) បាត់ចុងភៅមិនឃើញដាំស្លរ ក៏តាមរក ស្រាប់តែប្រទះឃើញចងកស្លាប់នៅលើដើម្បីស្វាយ ក៏ស្រែកផ្អើលឆោឡោផ្អើលពេលភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមក ពិនិត្យតែម្តង៕