Tuesday, January 21, 2025
Homeសង្គម និងជីវិតស្ត្រីចំណាស់ដាច់បាយ ដួលផ្កាប់មុខចូលទឹកស្លាប់

ស្ត្រីចំណាស់ដាច់បាយ ដួលផ្កាប់មុខចូលទឹកស្លាប់

ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខចូលទឹកដែលដក់នៅលើដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅដងផ្លូវជាតិដែលមានដក់ទឹកភ្លៀង ចំណុចភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ស្ត្រីចំណាស់រងគ្រោះ ដែលដេកផ្កាប់មុខស្លាប់ក្នុងទឹកដក់លើផ្លូវ មានឈ្មោះម៉ែន សន អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំតាខេម ស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃតែងដើរសុំទាននៅផ្សារកំពត និងស្នាក់នៅតាមសំយាបផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីចំណាស់ជាជនរងគ្រោះខាងលើ គឺជាអ្នកដើរសុំទាន ដែលបានធ្វើចំណាកស្រុកពីខេត្តតាកែវ មកដើរសុំទាននៅផ្សារកំពតមួយរយៈមកហើយ និងមិនមានកន្លែងស្នាក់នៅពិតប្រាកដនោះទេ យប់កន្លែងណាដេកកន្លែងហ្នឹង ជួនដេក តាមសំយាបផ្សារ ជួនដេកតាមសំយាបផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ខណៈដែលមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុក៏ប្រទះឃើញស្ត្រីចំណាស់ ខាងលើដេកស្លាប់ផ្កាប់មុខនៅក្នុងថ្លុកទឹក ដែលដក់នៅលើផ្លូវជាតិ ទើបកើតមានការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ តែម្តង៕

RELATED ARTICLES