Tuesday, January 21, 2025
Homeសង្គម និងជីវិតប្រពន្ធធ្វើការស្រុកឆ្ងាយ ពេលត្រឡប់មកផ្ទះវិញឃើញប្តីដេកស្លាប់

ប្រពន្ធធ្វើការស្រុកឆ្ងាយ ពេលត្រឡប់មកផ្ទះវិញឃើញប្តីដេកស្លាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ទើបនឹងត្រឡប់មកពីធ្វើការប្រទេសថៃ បំណងមកជួបមុខប្តី និងកូនៗ ស្រាប់តែអកុសល មិនទាន់បានជួបមុខប្តីផង ពេលដើរទៅហៅប្តីហូបបាយ ស្រាប់តែប្រទះឃើញប្តីដេកផ្កាប់មុខស្លាប់ក្នុងដីឡូតិ៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣៥ នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចនៅដីឡូត៍ជិតផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលដេកផ្កាប់មុខស្លាប់ក្នុងដីឡូតិ៍ មានឈ្មោះជូ ចាន់លី អាយុ៣៦ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅសង្កាត់ផ្សារ ដេប៉ូ២ ខណ្ឌទួលគោក ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ជនរងគ្រោះមានប្រពន្ធឈ្មោះសារុំ សុភ័ក្ត អាយុ៣៨ឆ្នាំ មុខរបរធ្វើការរោងចក្រនៅប្រទេសថៃ  និងមានកូនក្នុងបន្ទុក២នាក់ ក្នុងនោះកូនស្រីច្បងអាយុ១៨ឆ្នាំ កូនស្រីពៅអាយុ៧ឆ្នាំ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ដោយសារតែជីវភាពគ្រួសារ ខ្វះខាតមុខក្រោយពេក ទើបនាងបានសម្រេចធ្វើចំណាកស្រុកទៅធ្វើការរោងចក្រនៅប្រទេសថៃ ដោយទុកឱ្យប្តីនៅធ្វើជាងដែកនៅផ្ទះ ក្នុងមូលដ្ឋានកើតហេតុខាងលើ ដើម្បី រួមដៃគ្នារកប្រាក់ ទំនុកបម្រុងក្រុមគ្រួសារ និងឧបត្ថម្ភការរៀនសូត្ររបស់កូនៗ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់ថ្ងៃកើតហេតុ នាងទើបតែត្រឡប់មកពីប្រទេសថៃ បំណងមកជួបមុខប្តី និងកូនៗ ប៉ុន្តែពេលមកដល់ផ្ទះភ្លាម មិនទាន់បានជួបមុខប្តីនៅឡើយ ឃើញតែកូនៗ លុះសួរនាំកូនក៏ប្រាប់ថា ឪពុកនៅក្នុងដីឡូតិ៍កើតហេតុខាងលើ ទើបនាងបានដើរទៅបំណងជួបមុខប្តីសំណព្វចិត្តផង ណាមួយចង់ហៅប្តីឱ្យមកហូបបាយជុំគ្នាផង ដឹងដីគ្រាន់តែទៅដល់ នាងក៏ប្រទះឃើញប្តីដេកផ្កាប់មុខ ស្លាប់ក្នុងដីឡូតិ៍បាត់ទៅហើយ ទើបធ្វើឱ្យនាងមានការភ្ញាក់ផ្អើល ស្មានថាប្តីត្រូវគេសម្លាប់ ក៏ស្រែកឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមក ជួយអន្តរាគមន៍ភ្លាមៗតែម្តង៕

RELATED ARTICLES