Tuesday, January 21, 2025
Homeសង្គម និងជីវិតដឹកដៃកូនជ្រកភ្លៀងក្នុងហាងគុយទាវ ងងឹតមុខដួលស្លាប់

ដឹកដៃកូនជ្រកភ្លៀងក្នុងហាងគុយទាវ ងងឹតមុខដួលស្លាប់

ខេត្តកំពង់ធំ ៖ ស្ត្រីវ័យកណ្តាលម្នាក់ បានដឹកដៃកូនស្រីតូចចូលទៅជ្រកភ្លៀងនៅក្នុងហាងគុយទាវមួយកន្លែង លុះបន្តិចក្រោយមក ក៏កើតមានអាការៈងងឹតមុខ រួចក៏ដួលសន្លប់បាត់ស្មារតី និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានបង្ករឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចហាងគុយទាវកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះវិន សារឿន មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះថាច់ មន្នីរ័ត្ន អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងគុយទាវខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើមានភ្លៀងធ្លាក់មួយមេធំ លុះបន្តិចក្រោយមក គាត់ក៏ឃើញស្ត្រីរងគ្រោះខាងលើបានដឹកដៃកូនស្រីអាយុប្រហែល៦ឆ្នាំ ចូលមកជ្រកភ្លៀងនៅខាងមុហាងគុយទាវរបស់គាត់ ព្រោះភ្លៀងនឹងខ្យល់ខ្លាំង។ ស្រាប់តែរយៈពេលប្រហែល១៥នាទីក្រោយមក ស្ត្រីរងគ្រោះក៏បានដួលធ្លាក់ពីលើកៅអី ឮសូរតែប្រាវ និងសន្លប់បាត់មាត់បាត់ក ធ្វើឱ្យគាត់ជាម្ចាស់ហាង ព្រមទាំងអ្នកហូបគុយទាញក្នុងហាងទាំងអស់ មានការភ្ញាក់ផ្អើល និងនាំគ្នាស្ទុះ ទៅជួយលើកស្ត្រីរងគ្រោះ ធ្វើចលនាសង្គ្រោះបឋមដែរ តែនៅមិនដឹងខ្លួន ទើបគាត់ប្រញាប់ជិះម៉ូតូទៅប្រាប់ប្តីស្ត្រីរងគ្រោះថា ប្រពន្ធដួលសន្លប់បាត់ស្មារតីនៅហាងរបស់ខ្ញុំ ឮដូច្នេះបុរសជាប្តីស្ត្រីរងគ្រោះ ក៏ប្រញាប់ប្រញាល់មកមើលប្រពន្ធ និងបានដឹកប្រពន្ធទៅសង្គ្រោះនៅមណ្ឌលសុខភាពតាំងក្រសាំងភ្លាមៗដែរ តែពេលគ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ស្ត្រីរងគ្រោះ បានស្លាប់បាត់ទៅហើយ ធ្វើឱ្យបុរសជាប្តី រួមនឹងកូនស្រី ទួញយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែស្តាយស្រណោះជីវិតប្រពន្ធ និងម្តាយ ដែលមិនគួរណាត្រឹមតែមួយប៉ព្រិចភ្នែក បែរជាបាត់បង់ ជីវិតទៅដោយគ្មានពាក្យលាសូម្បីមួយម៉ាត់៕

RELATED ARTICLES