Tuesday, January 21, 2025
Homeសង្គម និងជីវិតបុរសប្រពន្ធចុងចោទ វិលរកឆ្នាំងចាស់ ទុកបំណុលវ័ណ្ឌក ចេញមុខបំភ្លឺ

បុរសប្រពន្ធចុងចោទ វិលរកឆ្នាំងចាស់ ទុកបំណុលវ័ណ្ឌក ចេញមុខបំភ្លឺ

ភ្នំពេញ ៖ បុរសជាប្តីដែលទទួលរងការចោទប្រកាន់ពីស្ត្រីជាប្រពន្ធចុងថា ធ្លាប់ត្រូវបានប្រពន្ធចុងជួយយឺតយោងឱ្យឡើងបុណ្យស័ក្តិ មានតួនាទីជាឯកឧត្តម មានមុខមាត់ក្នុងសង្គម បែរជាបោកបញ្ឆោតឱ្យប្រពន្ធចុងដាក់ប្លង់ផ្ទះខ្ចីលុយធនាគារយកមកប្រើការ ដោយធានាថានឹងចេញមុខរ៉ាប់រងបំណុល តែទីបំផុត ក៏វិលទៅរកប្រពន្ធដើមវិញបាត់ ដោយបន្សល់ទុកនូវបំណុលឱ្យប្រពន្ធចុងវ័ណ្ឌក រហូតទ្រាំលែងបានប្រកាស ផ្អើលពេញហ្វេសប៊ុកនោះ បានចេញមុខបំភ្លឺថារឿងរ៉ាវទាំងអស់សុទ្ធតែជាការប្រឌិតរបស់ស្ត្រីជាប្រពន្ធចុង។

 បុរសជាប្តីដែលទទួលរងការចោទប្រកាន់ មានឈ្មោះស៊ុន ចាន់ណារឹទ្ធ ជាទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាចាងហ្វាងសារព័ត៌មានថ្ងៃ៧មករា និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះអ្នកតស៊ូ។ ចំណែកស្ត្រីជាប្រពន្ធចុង មានឈ្មោះហង្ស សុភ័ណ្ឌ ជាមន្ត្រីបម្រើការងារក្នុងការិយាល័យបណ្ណាល័យនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានគណនីហ្វេសប៊ុកឈ្មោះហង្ស សុភ័ណ្ឌ ស្រលាញ់សន្តិភាព។

បន្ទាប់ពីទទួលរងការចោទប្រកាន់ពីស្ត្រីជាប្រពន្ធចុង ជាបន្តបន្ទាប់រួចមក នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោកស៊ុនុ ចាន់ណារឹទ្ធ បានសម្រេចចេញមុខបកស្រាយចំពោះរឿងរ៉ាវទាំងឡាយដូចខាងក្រោម ៖

ថ្ងៃនេះ ខ្ញុំចូលមកបំភ្លឺ ករណីហង្ស សុភ័ណ្ឌ ដែលជាប្រពន្ធរបស់ខ្ញុំ ធ្វើបទបរិហារកេរ្តិ៍ និងបង្ហាញវីដេអូឃ្លីប ដែលជាវីដេអូមិនពិត ចឹងថ្ងៃនេះខ្ញុំជាសាមីខ្លួន ដែលត្រូវជាប្តី ហង្ស សុភ័ណ្ឌ សូមបង្ហាញនូវភាពសច្ចៈយុត្តិធម៌សម្រាប់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ តាមពិតរឿងនេះ គឺជារឿងបុគ្គលទេ មិនសមណាធ្វើឱ្យផ្ទុះដល់ម្លឹង ចឹងខ្ញុំក៏អត់យល់ដែរ ប៉ុន្តែខ្ញុំជឿជាក់ថា គំនិតប្រពន្ធរបស់ខ្ញុំ មិនដល់ថ្នាក់ហ្នឹងទេ ខ្ញុំជឿជាក់ថា ប្រាកដជាមានអ្នក នៅពីក្រោយខ្នង តែមិនអីទេ ព្រោះរដូវនេះគឺជារដូវបោះឆ្នោត ខ្ញុំសូមបញ្ជាក់ថា សូម្បីតែប្រពន្ធផ្ទាល់ខ្លួនរបស់ខ្ញុំនេះ ហ៊ានបង្ហាញនូវវីដេអូឃ្លីបបរិហារកេរ្តិ៍ខ្ញុំ ពីបទនេះ បទនោះ ចឹងថ្ងៃនេះ ខ្ញុំសូមបើកជូនឱ្យអស់លោកបានជ្រាប ទាក់ទិននឹងរឿងដែលគាត់បានចោទប្រកាន់ ថាខ្ញុំបានបោកគាត់ ជិះក្របីចម្លងភក់ តើបងប្អូនមានបានគិតពិចារណាទេ មនុស្សដែលជិះក្របីចម្លងភក់ រស់នៅជាមួយគ្នា៧ឆ្នាំ រហូតដល់មានកូន យើងគួរពិចារណា ហើយអ្នកដែលខុមមិន ជេរបញ្ចោរខ្ញុំទាំងអស់ មានបានគិតពីរង្វង់គ្រួសារគេទេ? ហើយមានគិតទេថា នៅសុខៗប្រពន្ធទៅបរិហារកេរ្តិ៍ប្តី នៅលើគេហទំព័រផ្សេងៗ នៅលើទូរទស្សន៍ផ្សេងៗ តើវាសមទេ? ហើយបើគិតថាខ្លួនជាប្រពន្ធ មូលហេតុអ្វីទៅហែកកេរ្តិ៍ប្តី? អ្វីក៏យើងអាចដោះស្រាយគ្នាបានដែរ។ ឥឡូវខ្ញុំនិយាយពីចំណុចក្តៅគគុកដែលគាត់ចោទប្រកាន់ខ្ញុំឆបោកគាត់ពីបទខ្ចីលុយរដ្ឋ ហើយគេចវេសពីគាត់មិនចូលផ្ទះ ដោយមិនបង់លុយរដ្ឋនោះគឺជារឿងមិនពិត រឿងពិត គឺកន្លងមក កាលដែលខ្ញុំបានស្គាល់គាត់ ខ្ញុំកាលណោះខ្វះទុនរកស៊ីខ្វះមុខខ្វះក្រោយ ដោយសារតែស្រលាញ់គ្នា ចាត់ទុកគ្នាជាប្តីប្រពន្ធហើយ ទើបគាត់បានទៅខ្ចីលុយ២ម៉ឺនដុល្លារមកឱ្យខ្ញុំមែន ដូចអ្វីដែលគាត់បាននិយាយនោះមែន តែថវិកាចំនួន២ម៉ឺននោះ គឺអត់គ្រប់២ម៉ឺនទេ បានតែ១ម៉ឺន៥ពាន់ទេ គឺដោយសារតែគាត់ជំពាក់រដ្ឋចាស់ ដល់បានលុយមក ប្រហែលជាមានមតិមួយចំនួន និយាយខ្សឹបប្រាប់គាត់ ទើបគាត់កើតទុក្ខមិនសុខចិត្ត ក៏ហៅខ្ញុំជាប្តីទៅធ្វើកិច្ចសន្យាជូន ដោយកិច្ចសន្យាបង្ហាញថា អង្គភាព៧មករា ទៅខ្ចីថវិកាគាត់១ម៉ឺន ៥ពាន់ដុល្លារ គឺពិតដោយគាត់មិនទុកចិត្តខ្ញុំ គឺគាត់បានឱ្យខ្ញុំធ្វើលិខិតកិច្ចសន្យា បានខ្ចីលុយគាត់១ម៉ឺន៥ពាន់ដុល្លារ តើបងប្អូនដែលខមិនជេរខ្ញុំ មានបានពិនិត្យមើលទេថា លិខិតនោះក្នុងឆ្នាំណាទេ គឺ៥ឆ្នាំហើយ មកដល់ពេលនេះ៧ឆ្នាំហើយ តើលិខិតនោះ គួរតែផុតសុពលភាពឬនៅ?

ពេលនេះ ខ្ញុំមកនិយាយនេះ គឺខ្ញុំអត់មានលិខិតអ្វីទាំងអស់ ដោយសារខ្ញុំអត់មានគំរោងទេ ដោយសារខ្ញុំអត់មានគំរោងក្បត់គាត់ទេ ខួរក្បាលខ្ញុំនៅចាំ ឧត្តមគតិខ្ញុំជាបុរស ខ្ញុំសងរយៈពេលជិត៥ឆ្នាំ ថវិកា២ម៉ឺនដុល្លារនេះ ហើយតាមខ្ញុំដឹង ប្រហែលនៅសល់តិចតួច នៅប្រហែល៦-៧ពាន់ទេ នេះជា ការពិតដែលខ្ញុំបានបង់ ចុះហេតុអីបានជាភរិយារបស់ខ្ញុំម្នាក់ហ្នឹង គាត់ទៅប្រាប់ថា គាត់អស់លុយអស់កាក់ពីផ្ទះ ដោយសារការបង់ធនាគារ គាត់មានក្រុមហ៊ុនក្រណាត់ និងរកស៊ីរាប់រយ ចុះក្រុមហ៊ុនក្រណាត់ និងការរកស៊ីនោះ យកមកឱ្យខ្ញុំមែន? ចឹងគួរសួរគាត់ថា តើលុយដែលគាត់រក ស៊ីហ្នឹង គាត់យកមកឱ្យខ្ញុំមែន? ហើយចោទថាខ្ញុំមិនបានបង់រដ្ឋហ្នឹង សួរគាត់មើលថា តើប្តីគាត់មានបានបង់រដ្ឋឬអត់? អ្វីដែលគាត់ចោទប្រកាន់មកខ្ញុំ គឺខ្ញុំសូមបដិសេធចោល ថាជារឿងមិនពិត ខ្ញុំមានភ័ស្តុតាងពិតប្រាកដអ្នកដែលនៅជាមួយខ្ញុំ ឪពុកគាត់ និងម្តាយមីងគាត់ ដែលជាម្តាយចុងរបស់គាត់ ដែលខ្ញុំរៀបចំជាមួយគ្នា បានគ្នាជាប្តីប្រពន្ធកន្លងមក គឺពួកគាត់បានដឹង ហើយទង្វើភរិយារបស់ខ្ញុំ ឪពុកគាត់បានដឹងហើយថាចរិតគាត់យ៉ាងម៉េច? តែគាត់បាននិយាយជាមួយខ្ញុំហើយថា ហាទៅវាស្លាក់ ដោយសារតែជាឪពុកកូនបង្កើតនឹងគ្នា លំបាកយកមកធ្វើសាក្សី តែចុងក្រោយ បើពិបាកពេក ខ្ញុំជឿថាគាត់នឹងចេញមុខ ព្រោះខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេ ជាពិសេសរឿងលុយ ពេលខ្ញុំរកបានមក ទៅដោះសងគេ ដោយសារតែយើងរកស៊ីចាញ់បោកគេ ក្រោយមក គឺខ្ញុំរកមក គឺយកមកសងរដ្ឋ និងចិញ្ចឹមគាត់ទៅណាមកណា រកស៊ីអីគឺទៅជុំគ្នារហូត លុយកាក់ គឺគាត់ជាអ្នកទុកដាក់ទាំងអស់ ចុះហេតុអីគាត់មានគំនិតបរិហារកេរ្តិ៍ខ្ញុំដល់ថ្នាក់ហ្នឹង? ដំបូងខ្ញុំថា ខ្ញុំមិនចង់ចេញបកស្រាយអ្វីទេ ព្រោះខ្ញុំជាមនុស្ស ម្នាក់ដែលមានការខ្មាសអៀនដែរ ហើយខ្ញុំក៏ជាអ្នកសារព័ត៌មានមួយរូបដែរ ចឹងខ្ញុំអត់ចង់ឱ្យលេចលឺទេ ប៉ុន្តែព័ត៌មានប៉ុន្មានថ្ងៃកន្លងមកនេះ បើកខ្ញុំមិនចេញមុខមកបកស្រាយឱ្យច្បាស់លាស់ទេ ច្បាស់ជាមហាជនមិត្តភក្តិ និងអ្នកដែលស្គាល់ខ្ញុំទាំងអស់ប្រាកដជាថ្កោលទោសខ្ញុំខ្លាំងមែនទែន…”។

លោកស៊ុន ចាន់ណារឹទ្ធ បន្តថា “ចំណែករឿងហិង្សាវ៉ៃបែកក្បាលវិញ ខ្ញុំសូមបញ្ជាក់ថា រូបភាពនោះ ពិតជារូបភាពដែលគាត់បែកក្បាល ប្រាកដមែន តែមិនមែនខ្ញុំជាអ្នកវ៉ៃគាត់ផ្ទាល់ដៃនោះទេ ខ្ញុំសូមរៀបរាប់រឿងដំបូង កាលណោះខ្ញុំអង្គុយនៅហាងកាហ្វេ នៅផ្ទះអ៊ំម្នាក់ឈ្មោះ យាយអ៊ុក ហើយខ្ញុំមិនដឹងថា គាត់មានចិត្តប្រចែប្រចណ្ឌចេញពីប្រភពណាមកទេ គាត់ដើរមករកខ្ញុំថ្ងៃនោះ គាត់កាន់ទូរស័ព្ទសាំសុង១គ្រឿង គាត់ដើរមករកខ្ញុំ ដែលខ្ញុំកំពុងញ៉ាំតែជាមួយឈ្មោះបងរ័ត្ន ដែលគាត់ជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប្រចាំខេត្តបាត់ដំបង ហើយនិងមានបងប្អូនមួយចំនួនទៀតដែលអង្គុយជាមួយខ្ញុំ ប្រពន្ធខ្ញុំឆេវឆាវណាស់ គ្មានសួរហេតុផលអ្វីទាំងអស់ គឺគាត់ជេរបញ្ចោរខ្ញុំតែម្តង លុះកើតមានទំនាស់សម្តីតិចតួច គាត់ចិត្តខ្លាំងណាស់ យកទូរស័ព្ទសាំសុងនោះគប់មកខ្ញុំ បន្ទាប់មកទៀត គាត់យកប៉ាន់តែគប់មកខ្ញុំកំពុងអង្គុយ បែកប្រាវទាំងអស់ ទើបខ្ញុំបានចាប់បានទូរស័ព្ទគប់ទៅវិញ ទើបគាត់គេចធ្វើឱ្យក្បាលគាត់បោកទៅនឹងទ្វារធ្វើឱ្យចេញឈាម ធ្វើឱ្យគាត់ឡាំប៉ាថាខ្ញុំវ៉ៃគាត់ ដែលការពិតខ្ញុំអត់មានបានវ៉ៃគាត់ទេ មានភ័ស្តុតាង សាក្សីរស់នៅជាមួយខ្ញុំ ក្រោយពីនោះ ខ្ញុំនឹងឃើញថាប្រពន្ធឈាមក្បាល ក៏នាំប្រពន្ធទៅពេទ្យ ដោយមិនខ្វល់ថាប្រពន្ធជេរ ឬក៏អីនោះទេ ដោយបងរ័ត្នអ្នកបីប្រពន្ធខ្ញុំដាក់ឡាន លុះទៅដល់ក្នុងឡាន មានវីដេអូឃ្លីបដែលគាត់បង្ហាញនៅក្នុងឡាននោះ ចុះទៅដល់ពេទ្យគាត់ ឡាំប៉ាថាខ្ញុំវ៉ៃគាត់ ទើបខ្ញុំជូនគាត់ដាក់ពេទ្យហើយ ក៏គេចចេញទៅ កុំឱ្យគាត់ជេរខ្ញុំទៀត ហើយរឿងនេះតាំងពី៣ឆ្នាំមុនមកម៉្លេះ ហើយខ្ញុំមិននឹកស្មានថា គាត់យកមកបង្ហាញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ រួចចោទថាខ្ញុំវ៉ៃគាត់ តើខ្ញុំវ៉ៃគាត់នៅកន្លែងណា? បែរជាមានការផ្សាយថា ករណីហិង្សានេះកើតឡើងថ្មីៗនេះ នៅខណ្ឌឬស្សីកែវ តែតាមពិតវាជារឿងតាំងពី៣ឆ្នាំមុំនម៉្លេះ ហើយគាត់មានបាននិយាយប្រាប់គេទេថា ថ្ងៃនោះនៅក្នុងពេទ្យ គាត់បានហក់មកវ៉ៃខ្ញុំជាប្តី១ដៃកណ្តាលមុខ គាត់មានបានប្រាប់គេអត់? សូមឱ្យគាត់ចេញមុខមក ឱ្យគាត់ស្បថឱ្យត្រូវគ្រាប់ ឡានបុកស្លាប់ទៅ ខ្ញុំមិនសមនិយាយអាក្រក់ទេ គាត់ហក់វ៉ៃខ្ញុំបែកភ្នែក ខ្ញុំទៅពេទ្យមើលភ្នែកខ្ញុំមិនទាន់ជា រហូតម្ញ៉ូបដល់ថ្ងៃហ្នឹង តើគាត់មានគិតទេ ហេតុអ្វីគាត់គិត តែពីកំហុសរបស់គេ ហើយចោទប្រកាន់ប្តីយកតែម្តង តើគាត់មានគំរោងអីសព្វថ្ងៃនេះ?…”។

លោកស៊ុន ចាន់ណារឹទ្ធ បានបន្ថែមថា “និយាយចូលដល់រឿងឡាន ដែលគាត់និយាយថា គាត់បានយកលុយ៣ម៉ឺនក្រោយនេះ ទៅលោះឡាន ចឹងខ្ញុំសូមប្រាប់ថា និយាយពីឡានឡង់គ្រីស័រនោះ ចូល៤-៥ឆ្នាំហើយ កាលដែលមានរឿង គឺនៅក្នុងឡានឡង់គ្រីស័នោះ ចុះឥឡូវគាត់ជិះហាយប៊្រីតនេះ ចុះហេតុអីទៅពាក់ព័ន្ធដល់ឡានឡង់គ្រីស័រ? គាត់បានថាខ្ញុំបោកយកឡានឡង់គ្រីស័រគាត់ទៅបញ្ចាំ ខ្ញុំសារភាពថា ខ្ញុំបញ្ចាំមែន បញ្ចាំនៅខេត្តស្ទឹងត្រែង មិនមែននៅភ្នំពេញទេ គឺគាត់ទៅជាមួយខ្ញុំទាំងប្តីទាំងប្រពន្ធ ទៅរកស៊ីរត់ការរឿងដី ទទួលខ្វះថវិកា ក៏សម្រេចថាយកឡានហ្នឹងដាក់បញ្ចាំ ដើម្បីយកលុយរត់ការ ខ្ញុំមានមន្ត្រីយោធាម្នាក់ប្រចាំខេត្តស្ទឹងត្រែង ជាសាក្សីរស់ គឺគាត់ជាអ្នកនាំប្តីប្រពន្ធខ្ញុំទៅបញ្ចាំ តែប្រពន្ធខ្ញុំអត់ទៅទេ ឱ្យឯកសារខ្ញុំទៅ និងបានប្រាប់ថា បងឯងទៅធ្វើកិច្ចការជាមួយគ្នាបងឯងចុះ ហើយយកឯកសារមកឱ្យអូនមកជំពាក់គេប៉ុន្មានអីប៉ុន្មាន ពេលនោះខ្ញុំក៏បានទៅជាមួយមន្ត្រីយោធានោះ ទើបបញ្ចាំបាន៧ពាន់ដុល្លារ ដំបូងគេឱ្យតែ៥ពាន់ទេ តែដោយសារមន្ត្រីយោធានោះ ជួយធានាផ្តិតមេដៃ ទើបគេឱ្យ៧ពាន់ដុល្លារ ហើយខ្ញុំសូមជម្រាបថា ខ្ញុំយកតែ១ពាន់ដុល្លារទេ ទៅរត់ការរឿងដី សល់ប៉ុន្មានខ្ញុំឱ្យគាត់ទាំងអស់ យកទៅទិញ ហាយប៊្រីតក្រោយនេះ ហើយឡាននេះគឺជាកម្មសិទ្ធិរបស់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ ព្រោះពួកយើងជាប្តីប្រពន្ធ ខ្ញុំក៏ទៅរាប់ឡានហាយប៊្រីតនេះ បង់ឱ្យគេ តែ៦ពាន់ទេ រួចយកឡានហ្នឹងមក ហើយឡានហ្នឹង២ម៉ឺនដុល្លារជាង ហើយក្នុងនោះមហានគរ ដែលគាត់ស្គាល់ខ្ញុំ ក៏ទំនាក់ទំនងយកលុយមកបង់ឡានហ្នឹង ហើយខ្ញុំបង់ឱ្យមហានគរជារៀងរាល់ខែ នេះជារឿងពិត ខ្ញុំទទួលស្គាល់លើរឿងឡាននេះ តែរឿងលុយ៣ម៉ឺន គាត់ត្រូវទទួលស្គាល់ថា គាត់ជាអ្នកយក គាត់គ្រាន់តែបានពិភាក្សាជាមួយខ្ញុំ និងប៉ាពិតមែនថា គាត់លោះឡានហ្នឹង ព្រោះការប្រាក់ថ្លៃណាស់ ចឹងគាត់ត្រូវការយកលុយមួយចំនួន ដើម្បីទៅលោះរថយន្តនោះមក ហើយបង់តែហត្ថាកសិករតែមួយកន្លែងបានហើយ ខ្ញុំជាប្តីខ្ញុំជឿជាក់ប្រពន្ធ ទើបខ្ញុំថា ធ្វើអីធ្វើចុះ លុះពេល ទៅលោះឡានរួចរាល់អស់ហើយ កាតគ្រីខ្ញុំអត់ដែលបានឃើញ ខ្ញុំឃើញតែសំបកឡានទេ…”។

លោកស៊ុន ចាន់ណារឹទ្ធ បានឱ្យដឹងទៀតថា “ឥឡូវចូលដល់ចំណុចបែកក្បាល គាត់ប្រកាសថា ខ្ញុំធ្វើអំពើហិង្សានៅថ្ងៃទី១៩ ថ្មីៗនេះ អំពើហិង្សាដល់បែកក្បាល ហេតុអីលឿនម៉េសជាបាត់ហើយ មកយំស្រែកបិទថ្ងាសកូនខ្ញុំ គាត់ទៅយករឿងចាស់កាលពី៣ឆ្នាំមុន មកអះអាងថា ទើបកើតថ្មីៗ ខ្ញុំអត់យល់ដែរថា គាត់ជាអ្នករកស៊ីហេតុអ្វីមិនគិតរកស៊ី គិតតែដើរយកវីដេអូមកបង្ហោះបង្ហើរ បំប៉ោងយកមកនិយាយ ចុះបើគាត់ គិតថាខ្ញុំជាមនុស្សសាហាវ វ៉ៃគាត់ដល់ថ្នាក់បែកក្បាលហូរឈាមប៉ុណ្ណេះ គាត់មិនព្រមប្តឹងសមត្ថកិច្ចនៅទឹកដីហ្នឹងទៅ ខ្ញុំនៅហ្នឹងដែរតើ ខ្ញុំមានទាន់ រត់ទៅណា? ចឹងខ្ញុំសូមងាកក្រោយមកវិញ សម្រាប់អ្នកដែលថ្កោលទោសខ្ញុំ អ្នកដែលជេរប្រមាថខ្ញុំ សូមគិតឡើងវិញ តើខ្ញុំនេះសាហាវឃោរឃៅណាស់ទៅឬ ដែលធ្វើបានភរិយា និងកូនជាទីស្រលាញ់ខ្លួនឯង? ហើយគាត់ប្រកាសថាគាត់ជាភរិយាខ្ញុំ តើភរិយាឯណាដែលបរិហារកេរ្តិ៍ប្តីខ្លួនឯងនេះ ហើយគាត់ចោទថា ប្តីរបស់គាត់បរិហារកេរ្តិ៍គាត់នេះ តើគាត់មានបានគិតទេ ចំណុចនេះដែលគាត់ធ្វើខុសជាមួយខ្ញុំធ្ងន់ តើគាត់កំពុងតែចង់បានអ្វី? ខ្ញុំបានផ្តាំគាត់ហើយថា បើចង់បានលុយបងឱ្យអូន ប៉ុន្តែបងមាន១ម៉ឺនដុល្លារ ជួយឱ្យអូនរកស៊ី ហើយអូនទៅរកប្តីថ្មីចុះ ខ្ញុំផ្តាំតាមមនុស្សម្នាក់ដែល ជាមេរបស់គាត់ ហើយចុងក្រោយមុនដែលគាត់បានប្តឹងនេះ ខ្ញុំបានផ្ញើ៥០០ដុល្លារ យកឱ្យគាត់ចាត់ចែងការងារ គាត់អត់បានយកលុយ៥០០ដុល្លារ ហ្នឹងទេ គាត់ផ្ញើមកវិញ ហើយគាត់បានផ្តាំមកវិញថា គាត់មិនយកលុយ៥០០ដុល្លារហ្នឹងទេ គាត់នឹងធ្វើឱ្យខ្ញុំខ្មាស់គេ ឱ្យខ្ញុំអស់បុណ្យស័ក្តិ ឱ្យខ្ញុំជាប់គុក ធ្វើចុះ! បើសិនជាគាត់អាចធ្វើបាន គាត់ធ្វើចុះ ចឹងសង្គមហ្វេសប៊ុក អ្នកខមិនមួយចំនួន គួរគិតពិចារណាថា ភរិយាខ្ញុំនេះជាមនុស្សបែបម៉េច? ហើយរឿងជាក់ស្តែងចំពោះមុខ ថ្ងៃដែលគាត់លុតជង្គង់សំពះខ្ញុំ៣ដង សូមឱ្យគាត់ដឹងខ្លួនផង ខ្ញុំអត់ចោទប្រកាន់គាត់ថាគាត់ផិតក្បត់ជាមួយខ្ញុំទេ តែគាត់មិនសម គាត់នៅភ្នំពេញ ហេតុអីគាត់ទៅរកមិត្តភក្តិខ្ញុំដល់កំពង់ធំ ហេតុអ្វីនៅពេលយប់ ម៉ោង៨យប់នៅនិយាយជាមួយប្តី ហេតុអីព្រឹក ទៅនិយាយជាមួយមិត្តភក្តិប្តីនៅសណ្ឋាគារអារុណរះ ខេត្តកំពង់ធំ ដល់ប្តីតាមទាន់ មកសំពះសុំទោសប្តីថា មកសុំដោះដូរក្របខណ្ឌថ្មី ហើយចុះបើគាត់ជាមនុស្សស្រីដ៏ល្អ ជាភរិយាដ៏ល្អ មិនព្រមតេប្រាប់ប្តីមួយម៉ាត់មកថា ខ្ញុំទៅកំពង់ធំជួបមិត្តភក្តិប្តី ដើម្បីប្តូរការងារដល់ខ្ញុំតាមទាន់គាត់យំគាត់ ស្រែក សំពះអង្វរ សូមស្បថ ខ្ញុំអនុគ្រោះ ដោយសារអី? ដោយសារកូន …”។

ជាចុងក្រោយ លោកស៊ុន ចាន់ណារឹទ្ធ បានបញ្ជាក់ថា “ពេលនេះអ្វីដែលភរិយាខ្ញុំ (ហង្ស សុភ័ណ្ឌ) ចង់បានគឺ ទី១-ឱ្យខ្ញុំជួយសងលុយចំនួន ១ម៉ឺន៥ពាន់ ដែលជាលុយមិនពិតប្រាកដ ទី២-បើសិនជាចង់ឱ្យគាត់ឈប់រករឿង ឈប់ឡាយ ត្រូវឱ្យខ្ញុំសងលុយធនាគារឱ្យដាច់ឱ្យគាត់ក្នុងរយៈ ពេល៣ឆ្នាំនេះ ឬក៏មានលុយបង់ឱ្យគាត់ដាច់ពេលនេះទៅ គាត់ហ្នឹងបញ្ឈប់រាល់សកម្មភាពទាំងអស់ ប៉ុន្តែខ្ញុំមិនអាចធ្វើតាមអំពើចិត្ត តាមការចង់បានរបស់គាត់បានទេ ព្រោះកន្លងមកខ្ញុំជួយរហូតហើយ។ ហើយអ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺប្រសិនបើនាងមិនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន មិនពិតទាំងនេះទេ ខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ ឱ្យអ្នកច្បាប់ជួយចាត់វិធានការណ៍។ ដោយឡែកអ្នកចូលរួមខមិនទាំងឡាយ គួរផ្តល់ជាយោបល់ទៅដល់ភរិយាខ្ញុំឱ្យទៅរកផ្លូវច្បាប់ ប្រសិនបើច្បាប់វែកញែកថាខ្ញុំខុស ខ្ញុំទទួលខុស។ ជាមួយនេះ ខ្ញុំក៏ស្នើទៅដល់ភរិយាដែរថា រឿងនេះ គឺជារឿងប្តីប្រពន្ធទេ កុំឱ្យពាក់ព័ន្ធជាមួយនឹងអង្គភាពខាងណាទាំងអស់ ជាពិសេសបញ្ឈប់ការស្រាវជ្រាវរកលេខថ្នាក់ដឹកនាំ ខលទៅរំខានការងារគេទៅ តែបើចង់ប្តឹងពីផ្លូវច្បាប់ ត្រូវទៅដាក់ពាក្យបណ្តឹងនៅតុលាការ ឱ្យតុលាការចាត់ការតាមច្បាប់ តាមនីតិវិធីដែលមានចែងក្នុងច្បាប់វិញល្អជាង…”៕

RELATED ARTICLES