Friday, March 29, 2024
Homeសន្ដិសុខសង្គមគូស្នេហ៍បើករថយន្តរេចង្កូត ក្រឡាប់ផ្ងាជើង

គូស្នេហ៍បើករថយន្តរេចង្កូត ក្រឡាប់ផ្ងាជើង

ខេត្តក្រចេះ ៖ គូស្នេហ៍មួយគូ បានបើករថយន្តមួយគ្រឿង បោះពួយក្នុងល្បឿនយ៉ាងលឿន លុះក្រោយមកមិនដឹងជាជួបឧបសគ្គអ្វី ក៏ស្រាប់តែរថយន្តបានរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យគូស្នេហ៍ទាំង២នាក់ដែលជិះក្នុងរថយន្ត ទទួលរងរបួសធ្ងន់ ចំណែករថយន្តទទួល រងការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ចន្លោះគីឡូម៉ែតលេខ៣១២-៣១៣ ត្រង់ចំណុចផ្លូវកោងអង្គ្រង ស្ថិតក្នុងភូមិអន្ទង់វៀង ឃុំកន្ទួត ស្រុកចិត្របុរី។

ជនរងគ្រោះទាំងពីរនាក់ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជាង២០ឆ្នាំ និងបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2244។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX-300 ពណ៌ស១គ្រឿង មានមនុស្សប្រុសស្រីជិះក្នុងរថយន្ត២នាក់ បើកបរតាមបណ្តាយផ្លូវជាតិលេខ៧ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាជួបនឹងឧបសគ្គអ្វី ក៏ស្រាប់តែរថយន្តខាងលើ បានរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យមនុស្សប្រុសស្រីទាំង២នាក់ដែលជិះក្នុងរថយន្តទទួលរងរបួសយ៉ាងធ្ងន់។ រីឯរថយន្ត ទទួលរងការខូចខាតស្ទើរទាំងស្រុង៕

RELATED ARTICLES