Sunday, November 2, 2025
Homeព័ត៌មានជាតិក្មេងញ៉ាំអាហារកែច្នៃ ប្រឈមជំងឺមហារីក

ក្មេងញ៉ាំអាហារកែច្នៃ ប្រឈមជំងឺមហារីក

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យស័របោន ប្រទេសបារាំង បានរកឃើញថា ការទទួលទានអាហារដែលឆ្លងកាត់ការកែច្នៃច្រើន បង្កើនការប្រឈមនឹងការកើតជំងឺមហារីក។

អ្នកស្រាវជ្រាវបានដាស់តឿនដល់មាតាបិតាទាំងឡាយ មិនគួរបណ្តោយឱ្យកូនទទួលទានអាហារដែលឆ្លងកាត់ការកែច្នៃច្រើនពេក គឺទទួលទានក្នុងបរិមាណសមល្មម ដោយគួរជំរុញឱ្យកូនទទួលទានអាហារដែលមានប្រយោជន៍ និងមានគុណតម្លៃផ្នែកអាហារគ្រប់ទាំង៥ក្រុម ជាប្រចាំរាល់ថ្ងៃ ប្រសើរជាង។

អាហារដែលឆ្លងកាត់ការកែច្នៃច្រើនជាពិសេស មានដូចខាងក្រោម ៖

១-នំប៉័ងប្រភេទបន្ទះឬដុំ ដែលផលិតពីរោងឧស្សាហកម្ម។

២-នំស្រួយ នំផ្អែមផ្សេងៗ។

៣-សូកូឡា។

៤-ទឹកស៊ីរ៉ូ ឬភេសជ្ជៈមានជាតិហ្គាស់។

៥-មីកញ្ចប់ប្រភេទឆ្អិនស្រាប់។

៦-អាហារដែលឆ្លងកាត់យន្តការ ដើម្បីឱ្យរក្សាទុកបានយូរ…៕

RELATED ARTICLES