Wednesday, August 6, 2025
Homeកីឡាអន្ដរជាតិPavard ​ជាប់ពាន​កីឡាករស៊ុតបញ្ចូលទីល្អ​បំផុត ក្នុង​ព្រឹត្តិការណ៍ World Cup

Pavard ​ជាប់ពាន​កីឡាករស៊ុតបញ្ចូលទីល្អ​បំផុត ក្នុង​ព្រឹត្តិការណ៍ World Cup

រយៈ១០ថ្ងៃ ក្រោយបញ្ចប់ប្រកួតបាល់ទាត់ពិភពលោក ខ្សែ​ការពារ​បារាំង Benjamin Pavard ត្រូវបាន​ជាប់​ឆ្នោតជាកីឡាករស៊ុតបាល់បញ្ចូលទីបានល្អ​ជាង​គេបំផុត ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៨ នៅ​ប្រទេស​រុស្សី​។ គ្រាប់បាល់ដ៏ល្អរបស់

Pavard ធ្វើបានក្នុងអំឡុងពេលប្រកួតឈ្នះ​ក្រុម​អាហ្សង់ទីន ​​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

 កីឡាករ Juan Quintero

​យុវជន​វ័យ​២២​ឆ្នាំ​​ បាន​ប្រើ​បច្ចេកទេស​​ស៊ុតបាល់ហោះ​ចូល​ជ្រុង​​មុំកែងខាង​លើ​ ទទួល​បាន​សំឡេងបោះឆ្នោតគាំទ្រ​​ច្រើន​ជាងគេ​ មានចំនួន​​៣​លាននាក់ ​លើ​គេហទំព័រ​របស់ FIFA។​

ចំណែកឯគ្រាប់​បាល់ល្អ​​ទី​២ ​បាន​ទៅ​លើ​កីឡាករ Juan Quintero របស់​ជម្រើស​ជាតិ​កូឡុំប៊ី​​ ទាត់​បញ្ចូល​ទី​លើ​ក្រុម​ជប៉ុន។ ឯ​លេខ​៣ បាន​ទៅ​​លើ​គ្រាប់​របស់ Luka Modric ​បំប៉ោង​សំណាញ់​ទី​អាហ្សង់ទីន​ នៅ​វគ្គ​ក្នុង​ពូល៕

កីឡាករ Luka Modric

គួររំឭក​ដល់​​​គ្រាប់​បាល់​នោះ Pavard ធ្លាប់​និយាយ​ថា គេក៏​​មិន​នឹង​ស្មាន​ដល់ គ្រាន់​តែ​ចង់​ព្យាយាមទាត់​បាល់​នោះ​ ឲ្យ​ផុត​ដៃ ​និង​គួច​ចុះ​ក្រោម។ មួយ​គ្រាប់​របស់​ Pavard នេះ​បាន​ជួយ​បារាំង​យក​ឈ្នះ​អាហ្សង់ទីន ៤-៣ បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ៕

RELATED ARTICLES