Wednesday, April 24, 2024
Homeសេដ្ឋកិច្ចសាកលលោកខេត្តភាគខាង ត្បូងថៃដល់រដូវ ប្រមូលផល ផ្លែធូរេនហើយ

ខេត្តភាគខាង ត្បូងថៃដល់រដូវ ប្រមូលផល ផ្លែធូរេនហើយ

ទីផ្សារផ្លែឈើ៖ នៅតាមបណ្តាផ្សារលក់ផ្លែឈើ ក្នុងខេត្តយ៉ាឡាភាគខាង ត្បូងប្រទេសថៃសម្បូរដោយ មនុស្សយ៉ាងច្រើន កុះករដែលសុទ្ធសឹង តែជា អាជីវករ ក៏ដូចជា ពាណិជ្ជករស្រប ពេលដែលរដូវ ប្រមូលផលផ្លែធូរេន ប្រចាំឆ្នាំបាន ចាប់ផ្តើម។

បណ្តាញព័ត៌មាន ថៃបានឲ្យដឹង ថាផ្សារតាមផ្សារ នានាក្នុងស្រុក Muang ខេត្តយ៉ាឡា ត្រូវបានគេ សង្កេតឃើញ ថាមានកសិករ ឬផលិតករ ពាណិជ្ជករ អាជីវករនិងអ្នកទិញ យ៉ាងច្រើន លើសលុប។

ផ្លែធូរេនគឺជា ផ្លែឈើដ៏ពេញ និយមបំផុត នាពេលបច្ចុប្បន្ន ខណៈដែលវា អាចរកទិញបាន ត្រឹមតែចន្លោះ ខែមិថុនាដល់ ខែសីហាតែប៉ុណ្ណោះ។
ផលិតកម្មផ្លែធូរេន គឺជាផ្លែឈើដែល ផ្តល់ទិន្នផល ច្រើនក្នុងខេត្តយ៉ាឡា ជាពិសេសក្នុងស្រុក Bannang Sata ស្រុក Than To និងស្រុក Betong ។នោះក៏ព្រោះតែ ការផ្គត់ផ្គង់ផ្លែ ឈើដ៏ធំនិងល្បីរន្ទឺ នៃខេត្តនេះស្រប ពេលដែលតម្លៃហាង ឆេងផ្លែធូរេនបាន ធ្លាក់ថ្លៃក្នុង កម្រិតសមល្មម សម្រាប់អតិថិជន។

ដោយសារតែ បរិមាណយ៉ាងច្រើន លើសលុបនៃផ្លែធូរេន ក្នុងខេត្តនេះ បានជំរុញឲ្យមាន ការនាំចេញទៅ កាន់ខេត្តដទៃនិងប្រ ទេសម៉ាឡេស៊ីថែម ទៀត ផង។

3

4

5

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES