ក្រឡាប់​រថយន្ដ​នៅ​ស្រុក​រលា​ប្អៀរ ​របួស​ធ្ងន់​ និង​​ស្រាល​​៤​​នាក់​​

dsfdfsgbdsa
ជនរងគ្រោះ ក្រុមសង្រ្គោះដឹកបញ្ជូនទៅសង្រ្គោះ

ខេត្ដកំពង់ឆ្នាំង៖ មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបែកកង់ក្រោយ ក្រឡាប់ជាច្រើនត្រឡប់ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០និង៥៥នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៥និង១០៦ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលកំពុងស្ថិតក្នុងកន្លែងកើតហេតុបានអោយដឹងថា៖រថយន្តដែលរងគ្រោះថ្នាក់ក្រឡាប់ខាងលើនេះម៉ាក(ហ្វត) ពណ៍ស ពាក់ស្លាកលេខPP2AF5098 បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមានដឹក ត្រី កង្កែប មាន់ ពេញរថយន្តគេដឹកចេញពីឆ្នុកទ្រូចូលទៅភ្នំពេញ ។

dsffdfdsa
ប្រជាពលរដ្ឋជួយសម្រួលចរាចរណ៍ ដែលកំពុងកកស្ទះ នៅកន្លែងកើតហេតុ

ប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ មានដឹកត្រីពេញបើកបរក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុ បានបែកកងក្រោយខាងឆ្វេងអូសជាច្រើនម៉ែត្រ ហើយបានបែកកងក្រោយម្ខាងទៀតនិងបានក្រឡាប់ជាច្រើនត្រឡប់ចាក់ត្រីចោលពេញផ្លូវនិងបានធ្វើឲ្យមនុស្សជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាលផងដែរ ។

ប្រភពមួយផ្សេងទៀតបានឲ្យដឹងផងដែរថា៖ ក្រុមអ្នកបើកបរថយន្តដឹកត្រីនេះប្រហើនណាស់ ខណៈដែលគេជួបសមត្ថកិច្ចហើយឈ្មោះ(ពោង)ជាអ្នកស៊ីឈ្នួលបើករថយន្តអោយម្ចាស់ឈ្មោះ សៅ សារ៉ូ ក្នុងនោះរងរបួសធ្ងន់ ម្នាក់ ឈ្មោះ ផូ ចូច ប្រុសអាយុ១៧ឆ្នាំរស់នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង រងរបួសធ្ងន់និងម្នាក់ទៀតឈ្មោះ សៅ សារ៉ូ ស្រីអាយុ២៩ឆ្នាំ ជាម្ចាស់រថយន្តនិងពីរនាក់ ផ្សេងទៀតមិនត្រូវបានគេស្គាល់ឈ្មោះ រងរបួសស្រាល ។

dfdfdsd
រថយន្ដបង្កហេតុ ខូចខាតយ៉ាងដំណំ

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តមន្ទីពេទ្យដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តដោយឡែករថយន្តត្រូវបានសមត្ថកិច្ចអូសយកមកការិយាល័យចរាចរណ៍ខេត្តរក្សាទុករង់ចាំធ្វើការដោះស្រាយតាមនិតិវិធី ។

គួបញ្ជាក់ផងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវគេមើលឃើញថា នៅតែកើតមានបើទោះជាសមត្ថកិច្ចខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយអប់រំណែនាំស្តីពីច្បាប់ចរាចរណ៍យ៉ាងណាក៍ដោយក៍អ្នកប្រើប្រាស់ផ្លូវមួយចំនួននៅតែមិនគោរពច្បាប់ដដែល ៕

 សុក្រិត