សម្រាប់រដូវកាលថ្មី ២០១៦-២០១៧ នេះ ក្លឹបបាល់ទាត់Dortmund បានចំណាយលុយជាង ១២២លានដុល្លារ ទិញកីឡាករឆ្នើមៗចំនួន ៨រូបដើម្បីមកពង្រឹងក្លឹបក្នុងការដណ្តើមយកជើងឯក ។
កីឡាករខ្សែការពារ André Schürrle ទិញមកពីក្លឹប Wolfsburg តម្លៃជាង៣៣លានដុល្លារ ។ កីឡាករខ្សែបម្រើ Mario Gotze ទិញមកពីក្លឹប Bayern តម្លៃ២៤លានដុល្លារ ។
កីឡាករខ្សែការពារ Raphael Guerreiro ទិញមកពីក្លឹបបាល់ទាត់Lorient តម្លៃជាង ១៣ លានដុល្លារ។ កីឡាករ ខ្សែបម្រើតួកគីEmre Mor ទិញមកពី ក្លឹបបាល់ទាត់ដាណឺម៉ាកNordsjelland តម្លៃជាង៨លានដុល្លារ ។ កីឡាករ ខ្សែបម្រើ Serbastian Rode ទិញមកពីក្លឹបបាល់ទាត់អាល្លឺម៉ង់ Bayern តម្លៃជាង១៣ លានដុល្លារ។ ខ្សែការពារ Marc Bartra ទិញមកពីក្លឹបបាល់ទាត់អ្នកមានបុណ្យ Barcelona តម្លៃជាង ៩លានដុល្លារ។ ខ្សែបម្រើក្រុមជ្រើសជាតិអេស្ប៉ាញ Mikel Merino ទិញមកពីក្លឹបបាល់ទាត់ Osasuna តម្លៃជិត ៤លានដុល្លារ និងកីឡាករខ្សែបម្រើ Ousmane ទិញមកពីក្លឹបបាល់ទាត់បារាំង Rennes តម្លៃជាង១៨លានដុល្លារ។
ដោយ៖ ហេង ដេត