Wednesday, August 27, 2025
Homeសង្គម និងជីវិតដើរឆ្លងស្ទឹង រអិលជើងធ្លាក់ទឹកលង់ស្លាប់

ដើរឆ្លងស្ទឹង រអិលជើងធ្លាក់ទឹកលង់ស្លាប់

ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដើរឆ្លងស្ទឹង ស្រាប់តែរអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតតាមខ្សែទឹក កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ជិតគល់ស្ពានតារស់ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

សាកសពជនរងគ្រោះ មានឈ្មោះខាន់ សុខុន អាយុ៦៤ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានមនុស្សម្នាជាច្រើននាក់ បាននាំគ្នាទៅឈរលើស្ពានតារស់ ដើម្បីមើលស្ថានភាពទឹក ស្រាប់តែបន្តិចក្រោយមកក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែត ហូរតាមខ្សែទឹក ធ្វើឱ្យកើតមានការផ្អើលឆោឡោយ៉ាង ខ្លាំង។ ហើយភ្លាមនោះ ពលរដ្ឋបានសហការជាមួយប្រជាការពារភូមិ និងនគរបាលប៉ុស្ថិ៍បាន នាំគ្នាចុះស្រង់យកមកដាក់លើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយមកកម្លាំងនគរបាលជំនាញក្រុង និងកម្លាំងនគរបាលជំនាញនៃស្នងការខេត្ត បានចុះមកពិនិត្យ និងកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួន កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយទឹកស្អាត ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បន្ទាប់ពីជនរងគ្រោះ បានដើរឆ្លងស្ទឹង រួចក៏ រអិលជើងធ្លាក់ចូលទឹកលង់ស្លាប់តែម្តង៕

RELATED ARTICLES