Wednesday, August 27, 2025
Homeសង្គម និងជីវិតខកសន្យា! ចងការប្រាក់ឱ្យគេអត់បានសម្រេច ចងក

ខកសន្យា! ចងការប្រាក់ឱ្យគេអត់បានសម្រេច ចងក

ខេត្តកំពង់ចាម ៖ ស្ត្រីចិត្តខ្លាំងគំនិតខ្លីម្នាក់ ព្រោះតែខកសន្យាជាមួយមិត្តភក្តិ ពីរឿងធានាចេញមុខខ្ចីលុយធនាគារឱ្យគេ តែមិនបានសម្រេច បែរជាតូចចិត្តតូចថ្លើម សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស។

ស្ត្រីគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះស៊ីម ឡៃ ហៅសុខា អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីនៅរស់ ស្ត្រីរងគ្រាះ បានចេញមុខអះអាងជាមួយនឹងមិត្តភក្តិរបស់ខ្លួនម្នាក់ថា គាត់ (ស្ត្រីរងគ្រោះ) នឹងចេញមុខទៅខ្ចីលុយធនាគារ មកឱ្យគេ (មិត្តភក្តិ) ឱ្យទាល់តែបាន លុះដល់ពេលទៅរកខ្ចីលុយ ស្រាប់តែខាងធនាគារមិនព្រមឱ្យ ទើបធ្វើឱ្យស្ត្រីរងគ្រោះតូចចិត្តនឹងខ្លួនឯងផង ណាមួយខ្មាសសម្តី ខកសន្យាជាមួយមិត្តភក្តិផង ក៏ស្រាប់តែដាច់ចិត្តគិតខ្លី បែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រាះ បានឡើងទៅសម្ងំនៅលើផ្ទះតាំងពីថ្ងៃរសៀល រហូតដល់វេលាម៉ោងកើតហេតុខាងលើ មិនទាន់ឃើញចុះមកហូបបាយ ទើបក្រុមគ្រួសារ បានឡើងទៅតាមហៅ ស្រាប់តែឡើងទៅដល់ប្រទះឃើញស្ត្រីរងគ្រាះ បានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕

RELATED ARTICLES