Wednesday, August 27, 2025
Homeសង្គម និងជីវិតចូលម៉ាស្សាស្រួលខ្លួនពេក ភ្លេចខ្លួនអូនបន្លំលួចលុយអស់ 1400$

ចូលម៉ាស្សាស្រួលខ្លួនពេក ភ្លេចខ្លួនអូនបន្លំលួចលុយអស់ 1400$

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែមិនសូវស្រួលខ្លួន ក៏បានចូលទៅរកសេវាកោសជប់ម៉ាស្សា នឹងថា ឱ្យស្រួលសរសៃម្តង ដឹងអី ប៉ះនារីម៉ាស្សាដៃឆើត បន្លំលួចលុយអស់១៤០០ដុល្លារ ដោយបានដាក់ក្រដាសប្រាក់ក្លែងក្លាយចូលក្នុងកាបូបវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាកោសជប់គ្មានលេខ តាមផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលចូលម៉ាស្សា បាត់លុយអស់១៤០០ដុល្លារ មានឈ្មោះហេង ប៉េងលាភ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកនារីសង្ស័យ មានឈ្មោះចិន បុទុម អាយុ២២ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់ ស្នាក់នៅទីតាំង ហាងម៉ាស្សាខាងលើ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ខ្លួនបានកើតមានអាការៈមិនសូវស្រួលខ្លួន ទើបបានឈៀងចូលទៅរកសេវាកោសជប់ម៉ាស្សា នឹកថាសម្រួលសរសៃចេញម្តង។ លុះចូលទៅដល់ ក៏ត្រូវនារី សង្ស័យខាងលើ ចេញមកទទួល រួចក៏នាំចូលទៅក្នុងបន្ទប់ និងបានប្រាប់ឱ្យខ្លួនដោះអាវទុកនៅក្នុងទូរផ្តៅ។ បន្ទាប់ពីម៉ាស្សារួច ខ្លួនមិនបានចាប់អារម្មណ៍ពិនិត្យមើលលុយក្នុងកាបូបនោះទេ គ្រាន់តែឱ្យថ្លៃម៉ាស្សារួចហើយក៏ចេញមកវិញ។ ស្រាប់តែពេលមកដល់ផ្ទះ បើកកាបូបពិនិត្យមើល ទើបដឹងថា បាត់លុយ១៤០០ដុល្លារ ឃើញតែក្រដាសដុល្លារក្លែងក្លាយពេញកាបូបទើបដឹងថា ត្រូវនារីម៉ាស្សារូបនេះ បន្លំលួយលុយ ទើបប្រញាប់ត្រឡប់ទៅហាងម៉ាស្សានោះវិញ តែទៅដល់ឃើញហាងចាក់សោរពីក្រៅបាត់ទៅហើយ ទើបខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយអន្តរាគមន៍។

លុះដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានប្រទះឃើញនារីសង្ស័យឈរនៅមុខហាង ទើបនាំខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕

RELATED ARTICLES