Wednesday, August 27, 2025
Homeសង្គម និងជីវិតបងប្រុសថោកទាប ចាប់រំលោភប្អូនស្រីបង្កើត

បងប្រុសថោកទាប ចាប់រំលោភប្អូនស្រីបង្កើត

ខេត្តរតនគិរី ៖ បុរសម្នាក់នៅកំលោះយូរៗជូរមាត់ ក៏ស្រាប់តែបែកគំនិតអាក្រក់ ចាប់រំលោភប្អូនស្រីបង្កើតរបស់ខ្លួនដែលទើបនឹងឈានចូលវ័យជំទង់ តែមិនបានសម្រេច ដោយសារយុវតីរងគ្រោះ បានរើបម្រះរួច ក៏រត់មកស្រែកហៅក្រុមគ្រួសារឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ព្យាយាមរត់គេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗ។

ហេតុការណ៍បងប្រុសចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្អូនស្រីបង្កើត មានឈ្មោះសយ រតនៈ ហៅកំលោះ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកយុវតីរងគ្រោះ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យគឺជាកំលោះដែលមិនទាន់មានប្រពន្ធកូននៅឡើយ លុះឈានដល់វ័យ៣០ឆ្នាំទៅហើយនៅតែមិនទាន់មានស្នេហានឹងគេ ទើបធ្វើឱ្យជូរមាត់ បែកគំនិតចាប់ប្អូនស្រីបង្កើតខ្លួនឯងរំលោភតែម្តង តែមិនបានសម្រេចនោះទេ និងថែមទាំងត្រូវប្អូនស្រីដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនទៀតផង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេបានលឺសូរសំឡេងប្អូនស្រីរបស់ជនសង្ស័យបានស្រែកឆោឡោ ហៅគេឱ្យជួយ ធ្វើឱ្យក្រុមគ្រួសារភ្ញាក់ផ្អើលចូលទៅមើល ទើបដឹងថា ជនសង្ស័យកំពុងប៉ុនប៉ងចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯង រួចក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES