Wednesday, August 27, 2025
Homeសង្គម និងជីវិតកូនប្រុសដេកលក់ ពស់លូនមុងចូលចឹក

កូនប្រុសដេកលក់ ពស់លូនមុងចូលចឹក

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ខណៈកំពុងតែដេកលង់លក់នៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែត្រូវសត្វពស់មួយក្បាល លូនចូលមកចឹក ដល់ក្នុងមុង បណ្តាលឱ្យចំចង្ការងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក។

ក្មេងប្រុសរងគ្រោះ ដែលកំពុងដេកលក់ត្រូវពស់លូនចូលចឹកដល់ក្នុងមុង បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះឆែត វិឆា អាយុ៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកពស់ដែលលូនចូលចឹកក្មេងប្រុសរងគ្រោះ គឺជាពស់មានពិស ប្រភេទពស់ស្រកាចាស់។

តាមប្រភពពីឪពុកម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រួសាររបស់គាត់បានចូលទៅដេកនៅក្នុងមុងដូចសព្វដង នៅក្នុងផ្ទះតៀមជាប់នឹងដី។ ស្រាប់តែមកដល់វេលាទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក៏មានពស់ស្រកាចាស់១ក្បាល បានលូនចូលមកដល់ក្នុងមុងរបស់ពួកគាត់ និងបានចឹកកូនប្រុសរបស់ពួកគាត់ចំ ត្រង់ចង្កា ខាងឆ្វេងបណ្តាលឱ្យកូនប្រុសគាត់ស្រែកយំ ដោយការឈឺចាប់យ៉ាងខ្លាំង៕

RELATED ARTICLES