Wednesday, August 27, 2025
Homeសង្គម និងជីវិតចាក់ក្មេងស្រី៨ឆ្នាំ ២កាំបិត រំលោភរួចប្រុងមួលកសម្លាប់

ចាក់ក្មេងស្រី៨ឆ្នាំ ២កាំបិត រំលោភរួចប្រុងមួលកសម្លាប់

ខេត្តសៀមរាប ៖ យុវជនឈាមរាវល្មោភកាមម្នាក់ បានធ្វើសកម្មភាពលបឡើងផ្ទះគេទាំងយប់ និងបានចាក់ប្រហារក្មេងស្រីជាកូន ម្ចាស់ផ្ទះចំនួន២កាំបិត រួចធ្វើសកម្មភាពចាប់រំលោភយ៉ាងតក់ក្រហល់ បន្ទាប់មកបម្រុងមួលកសម្លាប់ចោល ប៉ុន្តែត្រូវម្តាយក្មេងស្រីរងគ្រោះ បានមកទាន់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរ ស្ទុះលោតចុះពីលើផ្ទះរត់គេចចូលព្រៃបាត់ ប៉ុន្តែត្រូវបានសាច់ញាតិក្មេងស្រីរងគ្រោះតាមចាប់ជាប់ យកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីប្រុសព្រានចាក់ប្រហារ រួចចាប់រំលោភក្មេងស្រីយ៉ាងឃោរឃៅ និងថែមទាំងចង់សម្លាប់ចោលទៀតនោះ បានកើតឡើង កាលពី វេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន។

ជនសង្ស័យល្មោភកាម ដែលលបឡើងចាប់រំលោភកូនស្រីគេដល់លើផ្ទះ រួចប្រុងមួលកសម្លាប់ចោលនេះ មានឈ្មោះទៀម មីកាឌែន ហៅឈុន ដែន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះជ.ស.នី អាយុ៨ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលបឡើងទៅលើផ្ទះរបស់ ក្មេងស្រីរងគ្រោះ បន្ទាប់មកក៏បានធ្វើសកម្មភាពដកកាំបិតចាក់ប្រហារក្មេងស្រីរងគ្រោះចំនួន២កាំបិត បន្ទាប់មកក៏ចាប់រំលោភក្មេងស្រីរងគ្រោះ ទាំងតក់ក្រហល់ រួចមានបំណងចង់មួលកសម្លាប់ក្មេងស្រីរងគ្រោះថែមទៀត ប៉ុន្តែសំណាងល្អត្រូវម្តាយក្មេងស្រីរងគ្រោះ តាមមកទាន់ ធ្វើឱ្យជនសង្ស័យ ភ័យស្លន់ស្លោ ស្ទុះលោតចុះពីលើផ្តះ ហើយបានព្យាយាមរត់គេចខ្លួន តែត្រូវសាច់ញាតិក្មេងស្រីរងគ្រោះតាមរកទាល់តែឃើញ និងចាប់ ប្រគល់ទៅឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានចាប់ខ្លួនជនសង្ស័យខាងលើ យកមកប្រគល់ឱ្យសមត្ថកិច្ច ដោយប្តឹងចោទប្រកាន់ថា ជននេះ បានចាក់ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ចំនួន២កាំបិត រួចចាប់រំលោភ ហើយថែមទាំងប៉ុនប៉ងមួលកសម្លាប់ចោលទៀត។ បន្ទាប់មក សមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនជនសង្ស័យរូបនេះ តាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះទៀម មីកាឌែន ហៅឈុនដែន បានឆ្លើយសារភាពថា ខ្លួនពិតជាបានលបឡើងផ្ទះក្មេងស្រីរងគ្រោះ និងបានចាក់ក្មេងស្រីរងគ្រោះចំនួន២កាំបិតរួច ទើបចាប់រំលោភប្រាកមែន លុះចាប់រំលោភរួចហើយ រូបគេ ក៏ប្រុងមួលកក្មេងស្រីរូបនោះ សម្លាប់ចោលទៀត ប៉ុន្តែភ្លាមនោះ ម្តាយក្មេងស្រីបានចូលមកទាន់ ធ្វើឱ្យរូបគេភ័យស្លន់ស្លោ ស្ទុះលោតចុះពីលើផ្ទះ រត់គេចខ្លួនតៅសម្ងំក្នុងព្រៃ ប៉ុន្តែត្រូវបងប្អូនក្មេងស្រីរងគ្រោះដេញចាប់បាន៕

RELATED ARTICLES