Wednesday, August 27, 2025
Homeសង្គម និងជីវិតសម្ងំក្នុងបន្ទប់ទឹក ចាប់សម្រាតរំលោភទាំងកំរោល

សម្ងំក្នុងបន្ទប់ទឹក ចាប់សម្រាតរំលោភទាំងកំរោល

ខេត្តឧត្តរមានជ័យ ៖ យុវជនឈាមរាវល្មោភកាមម្នាក់ មិនដឹងជាលបតាមដាននារីក្រមុំស្នាក់នៅក្បែរគ្នាតាំងពីពេលណាមកទេ ទើបដឹងតាំងពីពេលវេលាដែលនាងត្រូវចូលងូតទឹក ក៏លបចូលទៅដេកសម្ងំចាំក្នុងបន្ទប់ទឹករួចជាស្រេច លុះខាងស្រីចោមពុងចូលមកក្នុងបន្ទប់ទឹកប្រុងងូតទឹក ក៏ត្រូវប្រុសព្រានចាប់សម្រាតរំលោភទាំងកំរោល។

ករណីប្រុសព្រានចូលទៅសម្ងំក្នុងបន្ទប់ទឹក ចាំចាប់រំលោភកូនក្រមុំគេនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងបន្ទប់ទឹក ខាងក្រោយហាងលក់គុយទាវមួយកន្លែង ស្ថិតក្នុងភូមិពុរ សង្កាត់សំរោង ក្រុងសំរោង។

ជនសង្ស័យល្មោភកាម ដែលលបចូលសម្ងំក្នុងបន្ទប់ទឹកចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាម ពៅ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដេ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិរុន ឃុំរុន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកនារីរងគ្រោះ មានអាយុ១៦ឆ្នាំ ជាអ្នករត់តុគុយទាវ ធ្វើការ និងស្នាក់នៅក្នុងហាងគុយទាវ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយពេលសម្រាកពីការងាររត់តុគុយទាវ នាងក៏បានផ្លាស់សម្លៀកបំពាក់ ចោមពុងដើរចូលទៅងូតទឹកក្នុងបន្ទប់ទឹកក្បែរផ្ទះ។ ស្រាប់តែពេលនោះ ជនសង្ស័យឈ្មោះសាម ពៅ ដែលស្នាក់នៅផ្ទះជិតគ្នា ហាក់ដូចជាដឹងមុនពីពេលវេលាដែលនាងចូលងូតទឹក ទើបជនសង្ស័យបានចូលទៅអង្គុយសម្ងំចាំក្នុងបន្ទប់ទឹករួចជាស្រេច លុះគ្រាន់តែនាងឈាន ជើងចូលដល់បន្ទប់ទឹកភ្លាម ក៏លេចមុខជនសង្ស័យចេញមក ធ្វើសកម្មភាពចាប់សម្រាតរំលោភនាងទាំងកំរោល តែភ្លាមនោះ នាងបានប្រឹងរើបម្រះ ព្រមទាំងស្រែកឆោឡោ ហៅឱ្យគេជួយធ្វើឱ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួនតែម្តង។

នារីរងគ្រោះ បានបន្តថា ក្រោយកើតហេតុ នាងបានទូរស័ព្ទ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះភ្លាម កម្លាំងផែនព្រហ្មទណ្ឌសហការជាមួយកម្លាំង អធិការក្រុងសំរោង បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចនាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាម ពៅ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពដូចអ្វីដែលនារីរងគ្រោះ ប្តឹងចោទប្រកាន់មែន៕

RELATED ARTICLES