Wednesday, August 27, 2025
Homeសង្គម និងជីវិតប្រចណ្ឌប្រពន្ធ! ប្តីទាញដងឡាបម៉ាស៊ីនទូក ចាក់ធ្លាយគូទ

ប្រចណ្ឌប្រពន្ធ! ប្តីទាញដងឡាបម៉ាស៊ីនទូក ចាក់ធ្លាយគូទ

ខេត្តកោះកុង ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ឧស្សាហ៍ទាស់សម្តី និងមានអំពើហិង្សាខ្លាំងណាស់ ព្រោះតែបុរសជាប្តី មានចិត្តប្រចណ្ឌហួងហែងប្រពន្ធខុសរឿង រហូតដល់ចុងក្រោយ ព្រោះតែភ្លើងប្រចណ្ឌដុតរោលខ្លាំងពេកទ្រាំលែងបាន ក៏រករឿងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាជាមួយប្រពន្ធ រហូតផ្ទុះជាអំពើហិង្សា ទាញដកឡាបម៉ាស៊ីនទូក ចាក់គូទប្រពន្ធពីក្រោយ បណ្តាលឱ្យធ្លាយទៅខាងមុខ ទទួលរងរបួសយ៉ាងធ្ងន់ ចំណែកបុរសជាប្តីកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ភ្លើងប្រចណ្ឌផ្ទុះជាអំពើហិង្សាដ៏ឃោរឃៅមិនធ្លាប់មាន ដោយបុរសជាប្តីទាញដងឡាបម៉ាស៊ីនទូក ចាក់ប្រពន្ធធ្លាយគូទនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រែកក្តូប ស្ថិតក្នុងភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា។

ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីចាក់ធ្លាយគូទ មានឈ្មោះឆន ពិនថង អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ចំណែកជនកំណាចជាប្តី មានឈ្មោះហ៊ុល បូរិទ្ធិ អាយុ២៧ឆ្នាំ មុខរបរជាអ្នកនេសាទសមុទ្រ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតេបុរសជាប្តីគឺជាមនុស្សមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ តែងរករឿងឈ្លោះប្រកែក ចោទប្រកាន់ប្រពន្ធមានសហាយជាមួយអ្នកនេះអ្នកនោះមិនឈប់ ទើបធ្វើឱ្យរង្វង់គ្រួសារ ចេះតែកើតមានរឿងរ៉ាវរកាំរកូស ជួបមុខគ្នាដូចក្របីឃើញដើមចេក រកសុភមង្គលគ្រួសារមិនឃើញសោះ។ មិនតែប៉ុណ្ណោះ បុរសជាប្តីនេះ ឱ្យតែប្រចណ្ឌប្រពន្ធម្តងៗចូលចិត្តទៅផឹកស្រាស្រវឹងអួទីនួ រករឿងជេរបញ្ចោរប្រពន្ធ និងឧស្សាហ៍ប្រើហិង្សាដាក់ប្រពន្ធទៀតផង គ្រាន់តែមិនដែលមានសភាពធ្ងន់ធ្ងរដូចលើកនេះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធខាងលើ បានឈ្លោះគ្នាតឹងសរសៃក ដោយបុរសជាប្តីផ្ទុះភ្លើងប្រចណ្ឌ ចោទថាប្រពន្ធ មានគំនិតបែកបែរក្បត់ចិត្តប្តី បើទោះជាប្រពន្ធខំលើកហេតុផលពន្យល់ប្រាប់យ៉ាងណា ក៏ប្តីស្តាប់មិនចូលត្រចៀក រហូតឈានដល់ផ្ទុះហិង្សា ទាញដងឡាបម៉ាស៊ីនទូន ចាក់គូទប្រពន្ធ បណ្តាលឱ្យធ្លាយពីក្រោយទៅមុខ រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានសាច់ញាតិ រួមនឹងអ្នកជិតខាង ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងត្រូវគ្រូពេទ្យប្រាប់ថា ស្ត្រីរងគ្រោះរងរបួសធ្លាយគូទបញ្ឆិតទៅមុខ និងដេរអស់ចំនួន៨ថ្នេរ៕

RELATED ARTICLES