Wednesday, August 27, 2025
Homeសង្គម និងជីវិតទាស់សម្តីរឿងព្រំដី ប្អូនថ្លៃកាប់បង១ផ្គាក់

ទាស់សម្តីរឿងព្រំដី ប្អូនថ្លៃកាប់បង១ផ្គាក់

ខេត្តកំពត ៖ បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានកើតមានទំនាស់តឹងសរសៃកដាក់គ្នាពីរឿងដីធ្លី រហូតដល់ភាគីប្អូនថ្លៃទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិតផ្គាក់ ដេញកាប់ប្រហារបងថ្លៃ បណ្តាលឱ្យរងរបួសស្រាល កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិតេជោជ្រៃ បាក់ ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក។ លុះមកដល់វេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ចុះឃាត់ខ្លួន ជនសង្ស័យបាន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យ មានឈ្មោះយូ ពៅ ហៅឆុន អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក។ រីឯជនរងគ្រោះ មានឈ្មោះឃិន សារឿន ត្រូវជាបងថ្លៃ អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនដៃដល់ ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានកើតមានទំនាស់យ៉ាងខ្លាំងពីរឿងដីធ្លី រហូតដល់ភាគីប្អូនថ្លៃទប់ចិត្តមិនបាន ក៏ទាញ កាំបិតផ្គាក់ដេញកាប់ជនរងគ្រោះជាបងថ្លៃ បណ្តាលឱ្យរងរបួសស្រាល បន្ទាប់មកជនសង្ស័យបានគេចខ្លួនបាត់៕

RELATED ARTICLES