Tuesday, August 26, 2025
Homeសង្គម និងជីវិតក្មួយស្រីចោទពូ វ៉ៃដំបង្ខំរំលោភ៣ដង 

ក្មួយស្រីចោទពូ វ៉ៃដំបង្ខំរំលោភ៣ដង 

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានក្មួយស្រីបង្កើតរបស់ខ្លួនចោទប្រកាន់ថា បានប្រើអំពើហិង្សាវាយដំបង្ខំរំលោភនាងចំនួន៣ដង តាំងពីដើមឆ្នាំ២០១៨កន្លងទៅ លុះក្រោយពេលកម្លាំងអាវុធហត្ថចាប់ខ្លួនមកសួរនាំជនល្មោភកាមរូបនេះ បានប្រកែកថា រូបគេរំលោភក្មួយស្រី បានសម្រេចតែ១ដងប៉ុណ្ណោះ។

ករណីពូបង្កើតប្រើហិង្សាបង្ខំរំលោភក្មួយស្រីនេះ បានកើតឡើងតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅបន្ទប់ជួលលេខ១៦១ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវកម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួនជនសង្ស័យ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មួយស្រីបង្កើតរបស់ខ្លួន មានឈ្មោះ អ៊ុន សំណាង អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ១៦១ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកក្មួយស្រីរបស់ជនសង្ស័យដែលជាជនរងគ្រោះ មិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្នាក់នៅជាមួយជនសង្ស័យ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះអ៊ុន សំណាង ត្រូវជាពូបង្កើត ថាបានប្រើអំពើហិង្សាវាយដំបង្ខំរំលោភនាងចំនួន៣ដង។ លុះក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងអាវុធហត្ថក៏បានចុះឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងត្រូវបានជនសង្ស័យ ព្យាយាមបដិសេធថា រូបគេធ្លាប់ចាប់រំលោភក្មេងស្រីរងគ្រោះ៣ដងមែន តែបានសម្រេចតែ១ដងប៉ុណ្ណោះ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានបញ្ជាក់ថា លើកទី១ រូបគេបានប្រព្រឹត្តនៅពេលយប់ (មិនចាំថ្ងៃខែ) ពេលដែលក្មួយស្រីកំពុងដេកលក់ ដោយពេលនោះរូបគេ បានធ្វើសកម្មភាព យកកន្ត្រៃលួចកាត់គូទខោក្មួយស្រី ដើម្បីលូកដៃទៅស្ទាបអង្អែលប្រដាប់ភេទ ប៉ុនប៉ងរំលោភ តែដោយសារមានប្រពន្ធដេកក្បែរទើបខ្លួនបានត្រឹមលេងប្រដាប់ភេទខ្លួនឯង រហូតបានសម្រេចដាក់ក្នុងខោក្មួយស្រី។

ជនសង្ស័យបានបន្តសារភាពថា លើកទី២ រូបគេបានប៉ុនប៉ងចាប់រំលោភនៅពេលបាយថ្ងៃត្រង់ (មិនចាំថ្ងៃខែ) ដោយរូបគេបានសុំនាងរួមភេទ តែនាងមិនព្រម ទើបរូបគេបានចាប់ផ្តួលនាងទៅលើឥដ្ឋការ៉ូ និងបានអុក១ជង្គង់ចំដើមទ្រូងធ្វើឱ្យចុកឆ្អល់ រួចរូបគេបានចាប់រំលោភ តែក្មួយ ស្រីបានសុំអង្វរ  ទើបគេបានដើរចេញទៅធ្វើការបាត់ទៅ។

ជនសង្ស័យ បានបន្តទៀតថា លើកទី៣ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោងប្រហែល១១ថ្ងៃត្រង់ រូបគេបានសុំក្មួយស្រីរួមភេទម្តងទៀត តែនាងមិនព្រម ពេលនោះរូបគេក៏បានចាប់នាងផ្តួលនាងទៅលើឥដ្ឋការ៉ូ ហើយបីនាងទៅដាក់លើពូក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចចំនួន១ដង៕

RELATED ARTICLES