Tuesday, August 26, 2025
Homeសង្គម និងជីវិតមិនគួរសោះ! ប្តីខំស្ទុះទៅជួយ ចុងក្រោយប្រពន្ធរស់ ប្តីបែរជាស្លាប់

មិនគួរសោះ! ប្តីខំស្ទុះទៅជួយ ចុងក្រោយប្រពន្ធរស់ ប្តីបែរជាស្លាប់

ខេត្តរតនគិរី ៖ ប្តីប្រពន្ធ២នាក់ បាននាំគ្នាបណ្តើរម៉ូតូឆ្លងទឹកអូរជម្រៅត្រឹមចង្កេះ ដោយប្តីជាអ្នកបណ្តើរ ចំណែកប្រពន្ធជួយរុញពីក្រោយ លុះពេលឆ្លងទឹកហូរខ្លាំង ប្រពន្ធទប់ជំហរមិនជាប់ ក៏រអិលជើងដួលចូលទឹក ឃើញបែបនេះ ប្តីក៏ស្ទុះទៅជួយតោងដៃប្រពន្ធជាប់ តែអកុសល ដោយសារ បុរសជាប្តីខ្សោះកម្លាំង ក៏បណ្តាលឱ្យទឹកហូរគួចលិចបាត់ ចំណែកប្រពន្ធសំណាងល្អបានស្រវាតោងគុម្ពឬស្សី រួចរស់ជីវិត។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ ចំណុចអូរចឹម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

បុរសរងគ្រោះជាប្តីដែលលង់ទឹកស្លាប់ មានឈ្មោះជា សំអាត អាយុ៣០ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះវី ភី អាយុ២៧ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ និងមានកូនចំនួន២នាក់ក្នុងបន្ទុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ខាងលើ បានបណ្តើរម៉ូតូឆ្លងអូរទៅត្រើយម្ខាង ដោយបុរសជាប្តីបណ្តើរម៉ូតូ ចំណែកប្រពន្ធជួយរុញពីក្រោយ ខណៈនោះទឹកកំពុងតែហូរខ្លាំងផង ទើបធ្វើឱ្យស្ត្រីជាប្រពន្ធបានរអិលជើងដួលចូលទឹកកំពុងហូរ ធ្វើឱ្យទឹកកួចយកទៅ ភ្លាមនោះ បុរសរងគ្រោះជាប្តី ក៏ពន្លែងម៉ូតូចោល ស្ទុះទៅជួយប្រពន្ធ និងបានចាប់តោងដៃជាប់ ប៉ុន្តែពេលនោះ បុរសជាប្តីបានអស់កម្លាំង ដោយសារប្រឹងទាញប្រពន្ធខ្លាំងពេក ទើបស្ត្រីជាប្រពន្ធឃើញប្តីមិនស្រួល ក៏ពន្លែងដៃប្តី និងត្រូវទឹកហូរទៅទើរត្រឹម គុម្ពឬស្សីមួយគុម្ព តោងជាប់បានរួចរស់ជីវិត តែអកុសលបុរសជាប្តី ត្រូវបានទឹកហូរគួចលិចចូលទឹកបាត់ខ្លួនតែម្តង។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធ បានស្រវាឡើងលើគោកប្រញាប់មករាយការណ៍សមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ភ្លាមៗដែរ តែ រហូតមកដល់ ម៉ោង៤និង៣០នាទីល្ងាចថ្ងៃដដែលរកបុរសជាប្តីមិនទាន់ឃើញនៅឡើយ និងប្រទះឃើញតែម៉ូតូប៉ុណ្ណោះ៕

RELATED ARTICLES