Tuesday, August 26, 2025
Homeសង្គម និងជីវិតណាត់អូនមករួមរ័កដល់ផ្ទះ ម៉ែតាមទាន់ បងជាប់ខ្នោះ

ណាត់អូនមករួមរ័កដល់ផ្ទះ ម៉ែតាមទាន់ បងជាប់ខ្នោះ

ខេត្តកណ្តាល ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ មួយរយៈមកហើយ លុះភ្លើងស្នេហ៍ដុតរោលខ្លាំងពេក ទ្រាំមិនបាន ក៏ណាត់ខាងស្រីមកជួបដល់ផ្ទះ រួចបបួលគ្នារួមរ័កមេត្រី ស្រាប់តែត្រូវម្តាយខាងស្រីតាមទាន់ ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនខាងប្រុសយកទៅ ចាត់ការតាមច្បាប់។

ករណីគូស្នេហ៍វ័យក្មេងកំពុងបង្កាត់ភ្លើងស្នេហ៍ ត្រូវម្តាយខាងស្រីតាមទាន់ ប្តឹងប៉ូលិសចាប់ខាងប្រុសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះខាងប្រុស ស្ថិតក្នុងភូមិទួលឃ្មួញ ឃុំទឹកវិល ស្រុកស្អាង។

យុវជនដែលនាំកូនស្រីគេមករួមរ័កដល់លើផ្ទះ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឆុន ឆុង អាយុ១៨ឆ្នាំ មុខរបរកម្មករច្រកបន្លែ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះក.ស អាយុ១៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានលំនៅក្នុងភូមិ ជាមួយគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងយុវជនជាជនសង្ស័យ និងក្មេងស្រីរងគ្រោះ បានមានទំនាក់ទំនងស្នេហាជាមួយ គ្នាមួយរយៈមកហើយ តែមិនធ្លាប់ធ្វើអ្វីជ្រុលជ្រួសនោះទេ គ្រាន់តែធ្លាប់ណាត់ជួបគ្នា សាងសងស្នេហា ឱបថើបតិចតួចប៉ុណ្ណោះ។ លុះមកដល់យប់ ថ្ងៃកើតហេតុ ជនសង្ស័យបាននាំក្មេងស្រីរងគ្រោះ ជាគូស្នេហ៍មកជួបសាសងគ្នានៅលើផ្ទះរបស់ខ្លួន រហូតដល់ទ្រាំមិនបាន ក៏នាំគ្នារួមរ័កមេត្រីតែម្តង គាប់ជួន ឪពុកម្តាយខាងស្រី បាត់កូនស្រី មានការសង្ស័យតាមមករក ក៏ប្រទះឃើញកូនស្រី និងជនសង្ស័យកំពុងបង្កាត់ភ្លើងស្នេហ៍ ក៏ច្រឡោតខឹង ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនខាងប្រុសយកទៅចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES