Tuesday, August 26, 2025
Homeសង្គម និងជីវិតចូលដកលុយ​ ATM ពេលចេញវិញ ចោរវ៉ៃប្លន់ខ្ទេច

ចូលដកលុយ​ ATM ពេលចេញវិញ ចោរវ៉ៃប្លន់ខ្ទេច

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ បានចូលទៅដកលុយពីទូអេធីអឹម លុះចេញមកវិញ ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូធំ បានធ្វើសកម្មភាពវាយយ៉ាងចាស់ដៃ បណ្តាលឱ្យបែកមុខមាត់ រួចប្លន់យកលុយអស់ពីខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចជាប់វាលព្រះមេរុ ជិតសារមន្ទីរជាតិ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ។

បុរសរងគ្រោះដែលត្រូវជនសង្ស័យវ៉ៃប្លន់យកលុយនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនបរទេស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសជាជនរងគ្រោះខាងលើដែលកំពុងស្ថិតក្នុងសភាពស្រវឹងជោកជាំផងនោះ បានដើរចូលទៅដកលុយនៅក្នុងទូ ATM (ទូដកប្រាក់) មួយនៅតាមបណ្តោយផ្លូវ១៧៨ លុះពេលដើរចេញមកវិញ ស្រាប់តែមានជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូធំតាមមកពីក្រោយ ធ្វើសកម្មភាពវាយទៅលើជនបរទេសរូបនោះ ហើយប្លន់យកលុយ និងសម្ភារៈអស់ពីខ្លួន។ ភ្លាមនោះជនរងគ្រោះ បានស្រែកឆោឡោឱ្យគេជួយដែរ តែគ្មានអ្នកណាហ៊ានជួយឡើយ ដោយសារផ្លូវមានសភាពស្ងាត់។

បន្ទាប់មក ក៏មានការរាយការណ៍ព័ត៌មានទៅវិទ្យុអេប៊ីស៊ី ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ មួយសន្ទុះក្រោយ ទើបឃើញសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ហើយក៏ឃើញជនបរទេសម្នាក់ទៀត ត្រូវរងគ្រោះស្រែកឱបជើង រួចសួរនាំអីទៅនិយាយស្តាប់គ្នាមិនបានសោះ។ បន្តិចក្រោយមកក្រុមអ្នកសារព័ត៌មានបានចុះទៅដល់កន្លែងកើតហេតុ សួរនាំស្រាប់តែជនបរទេសដែលឈរនោះ បានប្រើពាក្យសំដីអសុរោះមកលើក្រុមអ្នកសារព័ត៌មាន និងថែមទាំងក្រវាសដៃត្រូវទូរស័ព្ទអ្នកសារព័ត៌មាន បណ្តាលឱ្យធ្លាក់បែកអេក្រង់ទៀតផង។

ក្រោយមកទៀត ជនបរទេសដែលឈរនោះ បានអះអាងថាគាត់គ្រាន់តែជិះកាត់ឃើញប៉ុណ្ណោះ តែជនរងគ្រោះនៅតែខំប្រឹងព្យាយាមឱបជើងជាប់ជនបរទេសរូបនោះជាប់ មិនព្រមលែងឱ្យចេញទៅណាទេ តែដោយសារតែជនបរទេសរងគ្រោះមានរបួសច្រមុះខ្លាំងពេក និងស្រវឹង ផងនោះ ក៏បានសន្លប់បាត់ទៅ ទើបជនបរទេសដែលឈរនោះ ឡើងជិះម៉ូតូធំចេញទៅបាត់ស្រមោល៕

RELATED ARTICLES