Tuesday, August 26, 2025
Homeសង្គម និងជីវិតកូនស្លាប់បាត់ ប្រពន្ធសុំលែងលះ ប្តីផឹកថ្នាំពុលសម្លាប់ខ្លួន

កូនស្លាប់បាត់ ប្រពន្ធសុំលែងលះ ប្តីផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានកើតមានវិបត្តិក្នុងគ្រួសារផ្ទួនៗ ដោយកូនទើបនឹងស្លាប់ ស្រាប់តែប្រពន្ធសុំលែងលះ ក៏ធ្វើឱ្យខូចចិត្តចេះតែផឹកស្រា ស្រវឹងជាប់ជាប្រចាំ រហូតដល់គ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន ក៏យកថ្នាំពុលមកផឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះអុន អឿន អាយុ៥៥ឆ្នាំ មុខរបរមិនប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីពេលកន្លងទៅ ជនរងគ្រោះបានទទួលរងការវាយប្រហារផ្លូវចិត្តផ្ទួនៗ ដោយក្នុងនោះកូនទើបនឹងស្លាប់ ស្រាប់តែប្រពន្ធសុំលែង ទើបធ្វើឱ្យជនរងគ្រោះខូចចិត្តចេះតែដើរផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ រហូតក្តៅខួរក្លាយជាមនុស្ស សតិមិនសូវប្រក្រតី។

តាមសម្តីស្ត្រីឈ្មោះអុន ធីម អាយុ៤៦ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់រងគ្រោះ បានបញ្ជាក់ប្រាប់ថា បងប្រុសរបស់គាត់ (ជនរងគ្រោះ) ពិតជាមានសតិមិនគ្រប់ដោយសារមូលហេតុដូចខាងលើប្រាកដមែន។

ប្អូនស្រីជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរមកពីក្រោយផ្ទះ ដោយក្នុងដៃមានយួរកាដុងថ្នាំបាញ់ស្មៅពណ៌ខៀវ និងកាន់ដបទឹកសុទ្ធ១ ព្រមទាំងស្ថិតក្នុងសភាពស្លេកស្លាំង បែកពពុះមាត់ ទើបគាត់ ឃើញបងប្រុសមានសភាពមិនស្រួល ក៏ពិនិត្យមើល និងហិតមាត់កាដុង មានធុំក្លិនថ្នាំ ទើបដឹងថាជនរងគ្រោះ ផឹកថ្នាំបាញ់ស្មៅ។ ភ្លាមនោះ គាត់ក៏បានយកស្ករសលាយទឹក និងក្រូចឆ្មារឱ្យ ជនរងគ្រោះផឹកអស់២កែវ រួចក៏ដាក់ឱ្យសម្រាកនៅក្រោមផ្ទះ។ បន្ទាប់មក នៅពេលព្រលប់ គាត់ក៏បានដើរទៅទិញទឹកសណ្តែក២កំប៉ុងយកមកឱ្យបងប្រុសហូប លុះវេលាម៉ោង១០យប់ថ្ងៃដដែល បងប្រុសរបស់គាត់ចាប់ផ្តើមធ្វើទុក្ខខ្លាំង គាត់ក៏រត់ទៅហៅអ្នកជិតខាងឱ្យជួយមើល បន្ទាប់មក នៅវេលាម៉ោង២និង១៣នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បងប្រុសគាត់ក៏បានដាច់ខ្យល់ស្លាប់ទៅ៕

RELATED ARTICLES