Tuesday, January 27, 2026
Homeកីឡាអន្ដរជាតិលោក Arsene Wanger គាំទ្រ Thierry Henry ធ្វើជាគ្រូបង្វឹក

លោក Arsene Wanger គាំទ្រ Thierry Henry ធ្វើជាគ្រូបង្វឹក

លោក Arsene Wanger អតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal បានគាំទ្រគំនិតចង់ធ្វើជាគ្រូបង្វឹករបស់ Thierry Henry ប៉ុន្តែក៏បានព្រមានថា បើចង់បានតំណែងនេះត្រូវតែបូជាពេលវេលាឱ្យបានច្រើនបំផុតនៅជាមួយកីឡាករ។

លោក Wanger បានចុះហត្ថលេខាទិញកីឡាករ Henry កាលពីឆ្នាំ១៩៩៩ និងក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត មុនពេលដែលចាកចេញពីក្លឹបនេះ ទៅ Barcelona កាលពីឆ្នាំ២០០៧។

កីឡាករ Henry បានក្លាយជាជំនួយការក្រុមជម្រើសជាតិប៊ែលហ្ស៊ិក កាលពីឆ្នាំ២០១៦ ហើយថ្មីៗនេះ មានព័ត៌មានថា Henry ចង់ទៅដឹកនាំក្លឹបបាល់ទាត់ Bordeaux។

លោក Arsene Wanger បាននិយាយថា សមត្ថភាពរបស់ Henry ពិតជាអាចដឹកនាំក្លឹបទទួលបានជោគជ័យ ដោយសារតែគាត់ឆ្លាត និងមានទេពកោសល្យតាំងពីនៅជាកីឡាករមកម៉្លេះ។

ទោះជាមានលើកទឹកចិត្តឱ្យ Henry ធ្វើជាគ្រូបង្វឹកក៏ពិតមែន តែលោក Arsene Wanger ក៏មិនភ្លេចក្រើនរំឭកឱ្យ Henry ត្រូវតែបូជាពេលវេលាឱ្យបានច្រើនបំផុត ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកីឡាករ៕

RELATED ARTICLES