Monday, November 18, 2024
Homeតារាខ្មែរអូនម៉ីម៉ី ថ្លែងថា សង្សារថ្មីនិងនាយចឺម ខុសគ្នាដូចមេឃនិងដី

អូនម៉ីម៉ី ថ្លែងថា សង្សារថ្មីនិងនាយចឺម ខុសគ្នាដូចមេឃនិងដី

អៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលជាអតីតសង្សារតារាចម្រៀងផលិតកម្មសាន់ដេ នាយចឺម នោះ បានចេញមុខមកសរសើរសង្សារថ្មី ដែលជាកូនអ្នកជំនួញធំនៅក្រុងព្រះសីហនុ និងជានិស្សិតដែលកំពុងសិក្សានៅប្រទេសឥណ្ឌា នោះថា មិនត្រឹមតែស្អាតសង្ហានោះទេ តែជាបុរសដែលមានអ្វីៗគ្រប់យ៉ាងឱ្យនាង ហើយបើប្រៀបធៀបសង្សារចាស់ (នាយចឺម) វិញ គឺមានលក្ខណៈខុសគ្នាដូចមេឃ និងដីអ៊ីចឹង។

ការថ្លែងរបស់អូនម៉ីម៉ី ក្រោយពេលដែលតារាសម្តែងរូបនេះបានសាងអនុស្សារីយ៍ជាច្រើនជាមួយគូស្នេហ៍ ហើយមានព័ត៌មានថា នាពេលខាងមុខនេះ តារាដែលមានសម្រស់ដើមទ្រូងទ្រលុកទ្រលន់រូបនេះនឹងលាឈប់ពីអាជីពសិល្បៈ ដើម្បីផ្គាប់ចិត្តគូស្នេហ៍ជាមិនខានឡើយ។

អៀ ម៉េងលិ វាចាថា “សង្សារខ្ញុំហ្នឹងជាកូនអ្នកជំនួញនៅខេត្តកោះកុង ឥឡូវកំពុងសិក្សាឆ្នាំទី៣ នៅឥណ្ឌា ផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយអាចបន្តសិក្សាយកអនុបណ្ឌិតទៀតផង។ គាត់គឺជាមនុស្សប្រុសល្អកម្ររកបានណាស់ជា កូនអ្នកមានស្អាត​មិនខ្វះស្រីស្រលាញ់ តែគាត់មកស្រលាញ់ខ្ញុំ។ គាត់មិនចេះដើរលេងទេ គឺគ្រួសារគេគិតតែពីរឿងរកស៊ី និងរៀនសូត្រ ហើយមនុស្សប្រុសសម័យនេះ តើរកឯណាបានដូចគាត់ទៅសូម្បីតែក្លឹប១ មិនដែលស្គាល់ផង។ សម្រាប់ខ្ញុំមិនទាន់ច្បាស់លាស់១០០% ជាមួយគាត់ទេ ព្រោះយើងនៅស្វែងយល់ចិត្តគ្នាតទៅទៀត។ ប៉ុន្តែ ខ្ញុំអាចនឹងឈប់ពីអាជីពសិល្បៈនាថ្ងៃណាមួយមែន ប្រសិនបើគាត់ និងក្រុមគ្រួសារគាត់មិនចង់ឱ្យខ្ញុំបន្តទៀត”។

អូនម៉ីម៉ី បានភ្ជាប់ស្នេហ៍ជាមួយនិស្សិតរៀននៅឥណ្ឌាអំឡុងពេលដែលស្រីស្អាតរូបនេះ ផ្តាច់ស្នេហ៍ជាមួយតារាចម្រៀងសាន់ដេ នាយចឺម ហើយពេលនោះមានប្រុសៗអ្នកមានទ្រព្យជាច្រើនតាមសុំស្អំរបួសបេះដូងស្រីស្អាតសាច់សខ្ចីរូបនេះ តែចុងក្រោយ នាងម៉េងលិ បានសម្រេចចិត្តផ្ញើប្រាណជាមួយកូនអ្នកមានទ្រព្យនៅខេត្តកោះកុង ជំនួសនាយចឺម វិញ។

តារាដើមទ្រូងគួរឱ្យក្នាញ់រូបនេះ បន្ថែមថា  “មិនខ្វះទេកូនអ្នកមានៗតាមស្រលាញ់ខ្ញុំកូន ថៅកែឡានអី ក៏មានដែរ។ តែខ្ញុំជ្រើសរើសយកគាត់ ដោយសារតែគាត់ជាមនុស្សប្រុស ដែលល្អកម្ររកបានហើយ បើប្រៀបធៀបជាមួយអ្នកមុន (នាយចឺម) គឺខុសគ្នាដូចមេឃនិងដីអ៊ីចឹង។ តែពេលនេះ ខ្ញុំមិនទាន់ភ្ជាប់ពាក្យឬកំណត់ការចូលរោងការទេ គ្រាន់តែក្រុមគ្រួសារទាំង សងខាងបានដឹងឮអស់ហើយ”។

គ្រាន់តែអូនម៉ីម៉ី ចេញមុខសរសើរសង្សារថ្មីមិនទាន់ទាំងបានប៉ុន្មាននាទីផង ស្រាប់តែនៅថ្ងៃទី៣ ខែកញ្ញា តារាសម្តែងរូបនេះទៅទិញរថយន្ត Mazda តម្លៃជិត១០ម៉ឺនដុល្លារ ជិះយ៉ាងហ៊ឺហា ទើបធ្វើឱ្យគេសង្ស័យថា នេះគឺជាកាដូចងចិត្តអូនម៉ី របស់និស្សិតនៅឥណ្ឌា ដើម្បីកុំឱ្យនាងងាករេទៅស្នេហ៍ប្រុសថ្មី៕

RELATED ARTICLES