Monday, November 18, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ប្តូរចិត្ត180ដឺក្រេ 

ខេមរៈ សិរីមន្ត ប្តូរចិត្ត180ដឺក្រេ 

នៅឆ្នាំ2018 នេះ ខេមរៈ  សិរីមន្ត មិនដូចកាលពី9ឆ្នាំមុនឡើយ ដែលរូបគេប្រឹងលាក់រឿងប្រពន្ធកូន មិនឱ្យអ្នកណាបានដឹង និងឃើញក្រៅពីក្រុមគ្រួសាររបស់គេឡើយ។ ប៉ុន្តែបន្ទាប់ពីខេមរៈ សិរីមន្ត បានសារភាពថា រូបគេមានប្រពន្ធនិងកូនៗ ដល់ទៅ3រូបហើយនោះ នៅទីបំផុត លោកសិរីមន្ត បានបង្ហាញរូបភាពជូនកូនស្រីទី3របស់ខ្លួន​ “កុមារីខេមរៈ ស្ត្រី” ចូលសាលារៀនដំបូង ដោយតារាចម្រៀងល្បីរូបនេះបានចាត់ទុកថា កូនស្រីរបស់ខ្លួនជាសំណព្វចិត្តទៀតផង។

តាមរយៈរូបថតកូនស្រីរបស់ខេមរៈ សិរីមន្ត នោះ បង្ហាញថា ត្រេមុខនិងរូបរាងកុមារី ខេមរៈ ស្ត្រី មានមុខមាត់ដូចគ្នាបេះបិទទៅនឹងតារាចម្រៀងរូបនេះ គឺមិនកាត់ច្រើនទៅនឹងម្តាយរបស់គេ អ្នកនាងផល្លី ឡើយ។

ការបង្ហាញកូនស្រីរបស់ខេមរៈ សិរីមន្ត នេះដែរ គឺចំពេលដែលមានដំណឹងថា ភរិយារបស់សិរីមន្ត កំពុងពពោះកូនទី4 ព្រោះតែថ្មីៗនេះ នៅក្នុងកម្មវិធីដែលសិរីមន្ត សម្ពោធក្រុមហ៊ុនផ្ទាល់ខ្លួននោះ អ្នកនាងផល្លី បានបង្ហាញខ្លួនមួយភ្លែត ក្នុងសម្លៀកបំពាក់ដូចអ្នកមានផ្ទៃពោះ ទើបធ្វើឱ្យតារាសិល្បៈជាច្រើនបានសម្តែងការអបអរសាទរថា ពេលនេះ សិរីមន្ត ជិតបានកូនទី4ហើយ។

គួរបញ្ជាក់ថា ខេមរៈ សិរីមន្ត បានព្យាយាមលាក់រឿងមានប្រពន្ធកូនដល់ទៅ9ឆ្នាំ ដែលមិនដែលហ៊ានសារភាពថា រូបគេមានភរិយា និងកូនប្រុស2នាក់នោះឡើយ។ ប៉ុន្តែដោយមានការលាតត្រដាងច្បាស់ៗពីអ្នកស្និទ្ធស្នាលនោះ នៅទីបំផុត ខេមរៈ សិរីមន្ត ក៏ព្រមទទួលស្គាល់ថា រូបគេពិតជាមានប្រពន្ធ និងកូនមែន ប៉ុន្តែ មិនមែនកូន2ទេ គឺកូន3។

ការព្រមទទួលស្គាល់រឿងមានប្រពន្ធ និងកូន3នេះ ដោយសារតែសិរីមន្ត មានការរអៀសខ្លួន ព្រោះតារាចម្រៀងព្រាប សុវត្ថិ មិនត្រឹមតែមិនលាក់ប្រពន្ធកូនទេ គឺបានយកកូនប្រុសទាំង3ចូលហង្សមាស និងច្រៀងរាំជាមួយគ្នាថែមទៀតផង ហើយទីបំផុត ព្រាប សុវត្ថិ នៅតែល្បី ហេតុនេះហើយបានជា សិរីមន្ត សិក្សាទៅថា ការមានប្រពន្ធកូនមិនប៉ះពាល់ដល់អាជីព ម៉្យាងទៀតចង់ផ្តល់ភាពកក់ក្តៅដល់កូនៗនោះ ទើបតារាល្បីរបស់ហង្សមាស ព្រមបង្ហាញប្រពន្ធកូននៅឆ្នាំ2018នេះ បន្ទាប់ពីសិរីមន្ត បានអះអាងថា បានចូលរោងការកាលពីឆ្នាំ2009នោះ៕

RELATED ARTICLES