ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ BNI Cambodia បានរៀបចំព្រឹត្តិការណ៍មហាសន្និបាតដ៏ធំ ប្រចាំឆ្នាំ២០១៨ របស់ខ្លួន និងបង្ហាញពីភាពរីកម្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា រួមជាមួយអាត្រាចំណូលរហូតដល់៦៣លានដុល្លាររយៈពេល៥ឆ្នាំ (២០១៣-២០១៨) ។
កម្មវិធីមហាសន្និបាតលើកទី៣នេះ បានធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិករបស់BNI Cambodia ទាំងអស់គ្នា និងសហគ្រាសធុនតូច និងមធ្យម ត្រូវបានអញ្ជើញឲចូលរួម។
លោកឡុក សាមឌី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BNI Cambodia បានថ្លែងរយៈពេល៥ឆ្នាំមកនេះ BNI Cambodia រកចំណូលបានជាង៦៣លានដុល្លារ(២០១៣-២០១៨) ដោយមានសមាជិកជិត៥០០នាក់។លោកសាមឌី បានឱ្យដឹងថា ចក្ខុវិស័យរបស់ BNI Cambodia សម្រាប់ទៅឆ្នាំ២០១៩ យើងនឹងមានសមាជិកជិត១០០០នាក់ហើយនៅឆ្នាំ២០២០ និងមានសមាជិក ១៥០០នាក់។
លោកបានបានឲ្យដឹងទៀតថា BNI ជាបណ្តាញធុរកិច្ចអន្តរជាតិដែលយើងបានយកចូលក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មក។ កម្មវិធីនេះមានគោលបំណងដើម្បីឱសមាជិកទាំងអស់បានជួបជុំគ្នា ព្រោះសមាជិកគ្រប់បណ្តាញទាំងអស់ មិនដែលបានជួបជុំគ្នាទេ ហើយក្នុងមួយឆ្នាំយើងត្រូវជួបជុំគ្នាម្តង ដើម្បីឱ្យគាត់បានស្គាល់គ្នាពង្រីកទំនាក់ទំនងពង្រីកឱកាសអាជីវកម្ម និងបង្កើនមិត្តភាព។ BNI ដែលបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិតអាយវិនម៉ាយស្ទ័រ នៅឆ្នាំ១៩៨៥។ បច្ចុប្បន្ន BNI មាននៅ៧៨ប្រទេស មានសមាជិកជាង២៤ម៉ឺននាក់។
គោលបំណងចំបងរបស់ BNI ជួយសមាជិករបស់ BNI ដែលជាម្ចាស់អាជីវកម្ម ដើម្បីពង្រីកអាជីវកម្មតាមប្រព័ន្ធ BNI។ ពេលចូលរួមជាសមាជិករបស់ BNI និងទទួលបានអត្ថប្រយោជន៍ចំនួន៥យ៉ាង រួមមានទី១៖ ក្រុមទីផ្សារដ៏ធំ, ទី២៖ បានសិទ្ធិផ្តាច់មុខនៅក្នុងក្រុមរបស់គាត់, ទី៣៖ ប្រភពអតិថិជនជាប្រចាំ,ទី៤៖ វគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ធ្វើយ៉ាងណាដើម្បីម្ចាស់អាជីវកម្មមានការរីកចម្រើនកាន់តែខ្លាំងថែមទៀត ទី៥៖ ទំនាក់ទំនងយូរអង្វែង។
លោកហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានឱ្យដឹថា ផ្សារមូលបត្របានចាប់ផ្តើមដំណើរការអស់រយៈពេល៦ឆ្នាំមកហើយ (ឆ្នាំ២០១២-២០១៨) មានក្រុមហ៊ុនចុះបញ្ជីចំនួន៥ ហើយមានក្រុមហ៊ុនចុះបញ្ជីថែម២ទៀតនៅបំណាច់ឆ្នាំនេះ។ លោកបានបន្ថែមថា ផ្សារមូលបត្របានចាប់ផ្តើមដំណើរការយូរហើយហេតុអ្វីក្រុមហ៊ុនចុះបញ្ជីតិចម្ល៉េះ? អាចមានមូលហេតុច្រើន និងមានមូលហេតុមួយក្នុងចំណោមហ្នឹងគឺម្ចាស់សហគ្រិន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មនៅក្នុងស្រុកនៅមិនទាន់យល់អំពីចំណុចមួយដែលធ្វើឱ្យអាជីវកម្មនៅបរទេសគេរីកចម្រើនខ្លាំងចំណែកយើងរីកចម្រើនយឺតគឺប្រើប្រាស់លុយរបស់អ្នកដទៃដើម្បីពង្រីកអាជីវកម្ម។
សម្រាប់ពង្រីកដៃគូរអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រពីគន្លឹះ និងទ្រឹស្តីធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្មរបស់អស់លោកអ្នកកាន់តែមានភាពជោគជ័យបន្ថែមទៀតជាមួយ BNI ដែលបានផ្សារភ្ជាប់អាជីវកម្ម របស់អ្នកជាមួយសមាជិកលើសពី៤០០នាក់ និងអ្នកដឹកនាំជាច្រើនរូបទៀតមកពីបណ្តាលប្រទេសនានា៕