Thursday, January 23, 2025
Homeព័ត៌មានជាតិចាក់សម្លាប់ខ្លួនមិនស្លាប់ដូចបំណង មានតែទន្លេវ៉ៃកូទេអាចជួយបាន

ចាក់សម្លាប់ខ្លួនមិនស្លាប់ដូចបំណង មានតែទន្លេវ៉ៃកូទេអាចជួយបាន

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយជាយូរមកហើយ និងធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាត ដោយយកកាំបិតមកចាក់សម្លាប់ខ្លួនម្តងដែរ តែត្រូវប្រពន្ធប្រទះឃើញ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល ស្រាប់តែ ឆ្លៀតពេលក្រុមគ្រួសារភ្លេចខ្លួនបុរសខាងលើ ក៏រត់ទៅលោតទឹកសម្លាប់ខ្លួន រហូតដល់ស្លាប់ដូចបំណង និងត្រូវបានក្មេងឃ្វាលគោ ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹក កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

បុរសដែលចាក់សម្លាប់ខ្លួនមិនស្លាប់ បែរជាលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះសៅ សម្ភស្ស ហៅផាន អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធរបស់បុរសរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) បានកើតមានបញ្ហា សតិមិនល្អ (សរសៃប្រសាទ) ជាយូរឆ្នាំមកហើយ ហើយកន្លងមក គាត់ក៏ធ្លាប់បាននាំប្តីទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលដែរ តែមិនបានជាសះស្បើយសោះ ពោលគឺគ្រាន់តែធូរស្រាលបន្តិច ក៏ចាប់ផ្តើមរើឡើងវិញ ហើយពេលដែលស្ថានភាពជំងឺប្តីរបស់គាត់រើឡើងម្តងៗ គឺក្រុមគ្រួសារមានការលំបាកខ្លាំងណាស់ ព្រោះប្តីគាត់ចេះតែប៉ុនប៉ងសម្លាប់ខ្លួន ហេតុនេះចាំបាច់តម្រូវឱ្យក្រុមគ្រួសារតាមមើលថែឱ្យបានដិតដល់ មិនឱ្យរំលងផុតពីខ្សែភ្នែកឡើយ តែចុងក្រោយ គ្រាន់តែក្រុមគ្រួសារភ្លេចខ្លួនតែបន្តិច ប្តីរបស់គាត់ក៏ត្រូវបាត់បង់ជីវិតបែបនេះតែម្តង។

ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានបន្តថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ធ្លាប់បានទាញកាំបិតចាក់ខ្លួនឯងម្តងរួចមកហើយ តែមិនស្លាប់ ដោយសារតែត្រូវគាត់ជាប្រពន្ធប្រទះឃើញទាន់ ក៏ប្រញាប់ដឹកបញ្ជូនប្តីទៅមន្ទីរពេទ្យ សង្គ្រោះបានទាន់ពេលវេលា។ ស្រាប់តែមកដល់វេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលគាត់ភ្លេចខ្លួនតែបន្តិច ស្រាប់តែបាត់ប្តីពីផ្ទះ ធ្វើឱ្យគាត់ និងក្រុមគ្រួសារនាំគ្នាដើរតាម ស្វែងរកឆ្វាត់ឆ្វែងសព្វកន្លែង នៅតែមិនប្រទះឃើញសោះ។

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក៏ស្រាប់តែមានអ្នកភូមិបានរត់មកប្រាប់គាត់ថា ប្រទះឃើញសពប្តីរបស់គាត់អណ្តែតក្នុងទឹកទន្លេវ៉ៃកូរ ទើបគាត់ប្រញាប់រត់ទៅមើល ក៏ប្រទះឃើញប្តីស្លាប់ក្នុងទឹកប្រាកដមែន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង ៕

RELATED ARTICLES