Thursday, March 28, 2024
Homeសេដ្ឋកិច្ចជាតិមន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហ​កម្ម​រំពឹង​ថា​ ជប៉ុន​នឹង​ចូល​មក​វិនិយោគ​ នៅ​កម្ពុជា​កាន់​តែ​ច្រើន

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហ​កម្ម​រំពឹង​ថា​ ជប៉ុន​នឹង​ចូល​មក​វិនិយោគ​ នៅ​កម្ពុជា​កាន់​តែ​ច្រើន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកចម ប្រសិទ្ឋ បានសម្តែងសុទិដ្ឋិនិយមថាក្រោយពីប្រទេសជប៉ុនពន្លឿនប្រកាសនីយបត្រកម្មនៅកម្ពុជារួច អ្នកវិនិយោគទុនជប៉ុននឹងចូលមកបន្តាក់ទុនរកស៊ីកាន់តែច្រើន នៅពេលដែលកម្ពុជាផ្តល់ទំនុកចិត្តកាន់តែខ្ពស់ តាមរយៈនៃកិច្ចការពារលើការក្លែងបន្លំផ្សេងៗបាន ។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងបែបនេះក្នុង ប្រជុំទ្វេភាគីជាមួយ លោកYoshinori KOMIYAស្នងការអង្គភាពប្រកាសនីយប័ត្រកក្តកម្មជប៉ុននៅប្រទេសសឹង្ហបុរីកាលពីម្សិលម៉ិញថាដើម្បីពន្លឿននៅក្នុងកិច្ចសហប្រតិបត្តិការ នៅលើការប្រកាសនីយប័ត្រកក្តកម្មនេះឲ្យបានឆាប់រហ័ស ភាគីទាំងពីរកម្ពុជា-ជប៉ុន នឹងមានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយជាកិច្ចប្រជុំទាក់ទងបញ្ហាបច្ចេកទេសរវាងស្ថាប័នទាំងពីរ និងការរៀបចំកម្មវិធីប្រចាំឆ្នាំ ធ្វើយ៉ាងណាជម្រុញឲ្យកិច្ចការនេះទទួលបានជោគជ័យ ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីពន្លឿនកិច្ចការនេះបានរួចរាល់ អ្នកវិនិយោគជប៉ុន នឹងមានទំនុកចិត្តកាន់ខ្លាំងនៅលើកម្ពុជា ក្នុងកិច្ចការពារលើការក្លែងបន្លំផ្សេងៗ នៅពេលដែលប្រតិបត្តិការរបស់ក្រុមហ៊ុននិមួយៗកំពុងដំណើរ នឹងអាចទាក់ទាញអ្នកវិនិយោគជប៉ុនឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន ពេលដែលកម្ពុជាបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងផងដែរ ។

លោកYoshinori KOMIYAស្នងការអង្គភាពប្រកាសនីយប័ត្រកក្តកម្មជប៉ុនបានថ្លែងថា ប្រព័ន្ធប្រកាសនីយប័ត្រកក្តកម្មដែលមានលក្ខណៈជាធិបតេយ្យភាពរបស់ប្រទេសនីមួយៗគឺមានប្រហាក់ប្រហែលគ្នា។ ចំណែកការរកស៊ីរបស់អ្នកវិនិយោគទុន គឺមានលក្ខណៈជាសកល ដូច្នេះការអនុវត្តច្បាប់កម្មសិទ្ធបញ្ញា គឺជម្រុញធ្វើយ៉ាងណាការពារឲ្យបាន លើការរំលោភបំពានកម្មសិទ្ធបញ្ញានេះ ។

នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានសន្យានឹងបន្តកិច្ចសហប្រតិបត្តិការនេះហើយគ្រោងបញ្ជូនអ្នកជំនាញរបស់ជប៉ុនមកកម្ពុជា ដើម្បីធ្វើការពិភាក្សាពីបច្ចេកទេស ការផ្សព្វផ្សាយពីកម្មសិទ្ធបញ្ញា និងការបណ្តុះបណ្តាលអនុវត្តន៍ច្បាប់ពាក់ព័ន្ធ ដើម្បីឈានទៅរកភាពជោគជ័យជាវិជ្ជមាន នៅក្នុងកិច្ចការនេះ៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES