សម្រាប់រដូវកាលដោះដូរខែមករា ២០១៩ ខាងមុខនេះ ក្លឹបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ចង់បានកីឡាករខ្សែការពារ Nicolas Pepe របស់ក្លឹបបាល់ទាត់បារាំង Lille។ នេះបើយោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្មីៗនេះ។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា កីឡាករសញ្ជាតិកូតឌីវ័រ មានតម្លៃខ្លួន៤៤លានផោន ស្មើនឹងជាង៥៧លានដុល្លារ ហើយលោក Unai Emery កំពុងតាមដានទម្រង់កីឡាករវ័យ២៣ឆ្នាំរូបនេះ យ៉ាងយកចិត្តទុកដាក់។ ១៥ប្រកួត បើករដូវកាលថ្មី ក្រោមការដឹកនាំរបស់លោក Emery ក្លឹប Arsenal ឈ្នះ១២ប្រកួត និងស្មើ ៣។
ក្រៅពីក្លឹប Arsenal កីឡាកររូបនេះក៏ត្រូវបានក្លឹបបាល់ទាត់អាល្លឺម៉ង់ ចំនួន២ គឺ Bayern និង Dortmund ចង់បានផងដែរ។
ក្លឹប Lille ទិញកីឡាករ Pepe ពីក្លឹប Angers កាលពីឆ្នាំ២០១៧។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១៩គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៣ប្រកួត៕