Friday, April 26, 2024
Homeព័ត៌មានជាតិទំនាស់​ពាក្យ​សំដី​ក្នុង​វង់​ផឹក​ស៊ី ទាញ​ដែក​បំពង់​ទីប​វាយ​បែកក្បាល

ទំនាស់​ពាក្យ​សំដី​ក្នុង​វង់​ផឹក​ស៊ី ទាញ​ដែក​បំពង់​ទីប​វាយ​បែកក្បាល

ខេត្ដកណ្តាលៈ ផ្តើមចេញពីទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីបានធ្វើឲ្យជនដៃដល់ម្នាក់ដាច់ចិត្តលើដៃកាន់ដែកបំពង់ទីបវាយសំពងមិត្តរួមវង់ផឹកស៊ី បណ្តាលឲ្យរងរបួសបែកក្បាល និងបាក់ដៃយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២២ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ។

ddsfs
ជនរងគ្រោះក្នុងជម្លោះក្នុងវង់ស៊ីផឹក

ប៉ូលិសស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុន ជីវិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួសក្បាល០២កន្លែង និងបាក់កំភួនដៃឆេ្វង០១កន្លែង) ។ចំណែកឯជនដៃដល់ឈ្មោះ ម៉ិល ចំណាប់ ហៅកាទិច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ បច្ចុប្បន្នកំពុងរត់គេចខ្លួន ។

fgffddf
ឈើជ្រុងដែលជនដៃដល់ប្រើសម្រាប់វាយជនរងគ្រោះ

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុជនដៃដល់និងជនរងគ្រោះព្រមទាំងមិត្តភក្តិ៣នាក់ទៀតបាននាំគ្នាអង្គុយផឹកស្រាថ្នាំនៅខាងមុខឃ្លាំងស្តុកទំនិញខាងលើនេះនេះ បន្ទាប់ពីផឹកស្រាថ្នាំអស់៤លីត្រមានសភាពស្រវឹងរៀងៗខ្លួន ជនដៃដល់និងជនរងគ្រោះបានកើតមានទំនាស់ពាក្យសំដីគ្នាយ៉ាងតឹងសសៃ.កយកឈ្នះរៀងៗខ្លួន ។ ការចង់ឈ្នះចាញ់គ្នានេះបានធ្វើឲ្យជម្លោះកាន់តែឆេះក្តៅឡើង ធ្វើឲ្យជនដៃដល់អត់ទ្រាំមិនបានក៏ទាញយកដែកបំពង់ទីបវាយសំពងទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបរត់គេចខ្លួន ។

បច្ចុប្បន្នសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយកំពុងបន្តស្រាវជ្រាវ ដើម្បីឈានទៅដល់ឃាត់ខ្លួនជនដៃដល់ យក មកផ្តន្ទាទោសតាមច្បាប់ ៕

សិលា

RELATED ARTICLES