យុទ្ធសាស្ត្រធ្វើសង្រ្គាម(តពីលេខមុន)
៦. ទ័ពខ្លាំងជាង គេនឹងនាំមុខ អ្នក(ទាហាន)ដែល អស់កម្លាំង (ក្នុងការចល័តផ្លូវឆ្ងាយ) អាចនឹងធ្លាក់ចុះ កម្លាំងជា បន្តបន្ទាប់ហើយ ផែនការណ៍នេះ គឺវាសម្រេចលទ្ធផលត្រឹមតែ១ភាគ១០ ប៉ុណ្ណោះនៃ ទាហានរបស់អ្នក ដែលនឹងអាចទៅដល់គោល ដៅរបស់ខ្លួន។
៧. ប្រសិនជាអ្នក ធ្វើដំណើរ៥០លី (រង្វាស់ខ្នាតចម្ងាយចិនសម័យបុរាណ) ដើម្បីនឹងធ្វើល្បិច បញ្ឆោតស ត្រូវ អ្នកនឹងបាត់ បង់មេទ័ពនៃកងពល ទី១ដែលនាំមុខ គេនោះជាមិនខានឡើយ ហើយក្នុងនោះមានកងទ័ព ត្រឹមតែពាក់កណ្តាល ប៉ុណ្ណោះដែលនឹង ឈានដល់ទិសដៅ។
៨. ប្រសិនជាអ្នក ធ្វើដំណើរ៣០លី ក្នុងវត្ថុបំណង ដូចគ្នានេះ ពីរភាគបី នៃកងទ័ពរបស់ អ្នកនឹងបាន ទៅដល់គោលដៅ។
៩. យើងមិនអាច បញ្ចូលទ័ពសម្ព័ន្ធមិត្ត រហូតដល់យើង ឈ្វេងយល់ ច្បាស់ពីការរៀបចំ ក៏ដូចជាគម្រោង ការណ៍របស់អ្នក ក្បែរខាងនិងយើង។
១០.យើងមិន ត្រូវផ្គត់ផ្គង់ បរិក្ខារនៅ ក្នុងការដឹកនាំទ័ព មួយកង លើការបំលាស់ ទីនោះឡើយ លុះត្រាតែយើង ដឹងច្បាស់ពី ការប្រឈមមុខនៃ ប្រទេសរបស់ខ្លួនដូច ជាតំបន់ភ្នំ និងព្រៃឈើ ជ្រោះ វាលភក់និងដីល្បាប់ នៃដែនដី របស់ខ្លួនជាមុន សិននិយាយ រួមគឺស្គាល់ភូមិសាស្ត្រនៃ សមរភូមិឬ ដែនដីរបស់យើងជាមិនសិន។
១១. យើងនឹង អាចទាញយក ផលប្រយោជន៍ពី ធម្មជាតិបានលុះត្រា តែយើងប្រើប្រាស់ មគ្គុទេសក៍ក្នុង មូលដ្ឋានឬក្នុង ស្រុកជាជំនួយ ពោលគឺស្វែងរក អ្នកដែលរស់នៅ ស្គាល់ពីតំបន់នោះ ច្បាស់ឲ្យធ្វើជា អ្នកនាំផ្លូវ។ (នៅមានត)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា