ខឹង​បណ្ដេញ​ចេញ​ពី​ផ្ទះ ទាញ​ពូថៅ​កាប់​ប្រពន្ធ​ស្លាប់​

dfdfdas
ស្រ្ដីជាប្រពន្ធ ដេកស្លាប់នៅក្នុងផ្ទះ

ខេត្ដតាកែវ៖ បុរសម្នាក់ ជាមនុស្សញៀនថ្នាំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយកាប់ប្រពន្ធខ្លួនឯងជាច្រើនពូថៅ បណ្ដាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ព្រោះខឹងនឹងប្រពន្ធបណ្ដេញរូបគេចេញពីផ្ទះ ។ ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

dsfdsdsa
ជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗក្រោយបង្កហេតុ

ប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តតាកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួន សុខហៃ អាយុ២១ឆ្នាំ នៅភូមិកើតហេតុ ដោយឡែកជនសង្ស័យជាប្តីមានឈ្មោះ ស្រ៊ុន ចាន់ឌី អាយុ៣១ឆ្នាំ ។ អ្នកទាំង២ រស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ តែមិនបានរៀបការពេញច្បាប់នោះទេ ។

ប្រភពដដែលបានឲ្យដឹងបន្ដថា មូលហេតុ ផ្ដើមចេញពីជនរងគ្រោះបានដេញជនសង្ស័យជាប្តី ចេញពីផ្ទះដោយសារតែញៀនថ្នាំ ក៏ត្រូវជនសង្ស័យក្ដៅចិត្ដ បានទាញយកពូថៅកាប់ជនរងគ្រោះរហូតដល់ស្លាប់តែម្តង ។

dsvffdds
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

វុធ