Tuesday, January 21, 2025
Homeព័ត៌មានជាតិប្រពន្ធប្រឹងប្រកែកឆ្លើយថា "អត់ទេៗ" ប្តីនៅតែវាយហើមមុខ

ប្រពន្ធប្រឹងប្រកែកឆ្លើយថា “អត់ទេៗ” ប្តីនៅតែវាយហើមមុខ

ខេត្តពោធិ៍សាត់ ៖ ករណីប្តីកំណាចវាយដំប្រពន្ធហើមមុខ ដោយសារតែភ្លើងប្រចណ្ឌនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន។

បុរសជាប្តីកំពូលប្រចណ្ឌ ដែលវាយប្រពន្ធគ្មានអាសូរ រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះទួន មុំ អាយុ៣១ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះអិត ស្រីម៉ៅ អាយុ២៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងគឺជាមនុស្សប្រមឹក ហើយឱ្យតែផឹកស្រាស្រវឹងជោកជាំ តែងកើតមានចិត្តប្រចែប្រចណ្ឌ ចោទប្រកាន់នាងថា មានសហាយស្មន់ជាមួយប្រុសនេះប្រុសនោះមិនឈប់ និងឧស្សាហ៍បង្ករឿងឈ្លោះប្រកែក និងប្រើហិង្សា ដាក់នាងជាញឹកញាប់ណាត់ តែនាងមិនធ្លាប់មាត់កអ្វី ឬប្តឹងផ្តល់អ្វីទាំងអស់។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ គ្រាន់តែបើកភ្នែកឡើងសឹងមិនទាន់ ប្តីកំណាចបានដើរទៅផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចក៏មករករឿងឈ្លោះជាមួយួនាង ដោយចោទប្រកាន់ថា នាងមានសាហាយស្មន់ជាមួយបុរសផ្សេង តែទោះជាគាត់ប្រឹងប្រកែកឆ្លើយថា គ្មានចិត្តក្បត់ប្តីយ៉ាងណា ក៏ប្តីកំណាចរូបនោះ មិនខ្ចីយកត្រចៀកស្តាប់ និងថែមទាំងបង្កហិង្សា ស្ទុះមកវាយនាង បណ្តាលឱ្យមានរបួសស្នាមហើមប៉ោងមុខមាត់តែម្តង៕

RELATED ARTICLES