Tuesday, January 21, 2025
Homeព័ត៌មានជាតិចៅអធិការវត្តធ្វើខួបកំណើតឱ្យកូន ធ្លាយរូបផ្អើលហ្វេសប៊ុក ពុទ្ធបរិស័ទហួសចិត្ត

ចៅអធិការវត្តធ្វើខួបកំណើតឱ្យកូន ធ្លាយរូបផ្អើលហ្វេសប៊ុក ពុទ្ធបរិស័ទហួសចិត្ត

ខេត្តពោធិ៍សាត់ ៖ ចៅអធិការវត្តមួយអង្គ ត្រូវបានប្រភពព័ត៌មានទម្លាយប្រាប់ថា បានលួចចេញពីវត្តស្ងាត់ៗ រួចដោះស្បង់ចេញ ស្លៀកពាក់ជាគ្រហស្ថ ទៅរៀបចំធ្វើខួបកំណើតឱ្យកូនតូច កាលពីអំឡុងយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ លុះរឿងរ៉ាវបែកធ្លាយ (រូបភាពធ្លាយចេញតាមហ្វេសប៊ុក) ក៏ត្រូវមន្ត្រីសង្ឃកោះហៅទៅសួរនាំ ជាលទ្ធផល ចៅអធិការអង្គនេះ បានសុំលាលែងពីតំណែង និងសុំទៅគង់នៅវត្តផ្សេងឯស្រុកកំណើតវិញ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

ចៅអធិការវត្តដែលធ្លាយរូបភាពធ្វើខួបកំណើតឱ្យកូនតូច នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនត្រូវបានបង្ហើបដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាចៅអធិការវត្តទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ។

ជុំវិញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនអតីតចៅអធិការវត្តខាងលើ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES