កី​ឡា​ក​រ​រ៉ូ​នី​ រក្សា​បាន​តំ​ណែង​ប្រ​ធាន​ក្រុម​ជម្រើស​ជាតិ​ដ​ដែល​

យោងតាមប្រភពព័ត៌មានពី ប៊ី ប៊ី ស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារទី ៣០ សីហា ២០១៦ បានឲ្យដឹងថាតំណែងប្រធានក្រុមជម្រើសជាតិអង់គ្លេស នៅតែរក្សាដដែល គឺកីឡាកររ៉ូនី ទោះបីជាមានការផ្លាស់ប្តូរគ្រូបង្វឹកថ្មី លោក Sam Allardyce ក៏ដោយ។
លោកSam Allardyce ដែលទើបចូលមកស្នងតំណែងថ្មីជំនួសលោក Roy Hodgson បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអង់គ្លេសមិនបានល្អក្នុងយុទ្ធនាការប្រកួតយូរ៉ូ ២០១៦ នៅប្រទេសបារាំងមិនបានល្អ បាននិយាយថា៖’’ វាគឺជាកសម្រេចចិត្តដ៏ងាយស្រួលបំផុតក្នុងការរក្សាតំណែងប្រធានក្រុមដល់កីឡាកររ៉ូនី ពីព្រោះគាត់មានលក្ខណៈសម្បត្តិ និងការទទួលខុសត្រូវ គ្រប់គ្រាន់ក្នុងការដឹកនាំមិត្តរួមក្រុម “។

England

ព័ត៌មានលម្អិតមានចុះនៅក្នុងទំព័រកាសែត នគរធំ

ដោយ៖ ហេង ដេត