Tuesday, January 21, 2025
Homeព័ត៌មានជាតិកូនស្រីអូសដៃម៉ែរត់ គេចពីការចង់សម្លាប់របស់បងថ្លៃ

កូនស្រីអូសដៃម៉ែរត់ គេចពីការចង់សម្លាប់របស់បងថ្លៃ

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៩នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន។

ជនសង្ស័យជាកូនប្រសាចិត្តកំណាចដែលប្រុងកាប់ម្តាយក្មេក មានឈ្មោះទត បូរី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយក្មេក មានឈ្មោះស្វាយ ថៃ អាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅសុខៗមិនដឹងថាមានរឿងអ្វី ក៏ស្រាប់តែជនសង្ស័យជាកូនប្រសាចិត្តកំណាចខាងលើ មួរម៉ៅក្តៅចិត្ត ផ្ទុះកំហឹងស្ទុះទៅទាញកាំបិតផ្គាក់ មកកាប់បំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឱ្យរកការខូចខាតអស់មួយចំនួនធំ។ លុះមិនទាន់អស់កំហឹង ស្រាប់តែកូនប្រសាចិត្តឃោរឃៅរូបនេះ បានស្រែកគំរាមកាប់ម្តាយក្មេក រួចទាញកាំបិតដើរសំដៅរកកាប់ម្តាយក្មេក ដែលកំពុងអង្គុយនៅលើគ្រែពីខាងជើងផ្ទះ តែសំណាងល្អ ត្រូវយុវតីឈ្មោះថៃ លីន អាយុ១៥ឆ្នាំ ត្រូវជាកូនបង្កើត និងត្រូវជាប្អូនថ្លៃស្រីរបស់ ជនសង្ស័យ ប្រទះឃើញទាន់ ក៏ស្ទុះរត់ទៅចាប់អូសដៃម្តាយរត់សំដៅទៅវត្តកំប៉ូត គេចខ្លួនទាន់ពេលវេលា៕

RELATED ARTICLES