ខេត្តកំពង់ចាម ៖ ជនរងគ្រោះដែលត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចថ្លុកក្រោយផ្ទះរបស់ឈ្មោះ សេង ក្នុងភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ មានឈ្មោះវ៉េង សុវណ្ណ អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានករណី ឆក់ស្លាប់ភ្លាម កំលាំងជំនាញបានសហការ ជាមួយកំលាំងបច្ចេកទេសខេត្ត កំលាំងប៉ុស្តិ៍បឹងកុក គ្រូពេទ្យ និងលោកអនុភូមិចុងថ្នល់ទី២ ចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញមានបន្សល់ ទុកឧបករណ៍ឆក់ត្រីមួយឈុត។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកទៅផ្ទះ មុនពេលសមត្ថកិច្ចចុះទៅដល់។
បន្ទាប់មកគណៈកម្មការចម្រុះក៏បានបន្តទៅពិនិត្យសពដល់ផ្ទះ រួចបញ្ជាក់ថា សាកសពមានស្នាមខ្លោច៣កន្លែង នៅលើកំភួនដៃស្តាំ ១កន្លែង គល់មេដៃស្តាំ១កន្លែង និងចង្អុលដៃឆ្វេង១កន្លែង ក្រៅពីនោះ ពុំំមាំនស្លាកស្នាមអ្វីទៀតឡើយ៕