Thursday, April 18, 2024
Homeព្រឹត្តិការណ៍សង្គមអគ្គិភ័យ​ឆាប​​ឆេះ​​រោង​ចក្រ​កែ​ច្នៃជ័រ​កៅស៊ូ ​នៅ​ស្រុក​ពញាក្រែក​ ផ្អើលទាំងព្រឹក

អគ្គិភ័យ​ឆាប​​ឆេះ​​រោង​ចក្រ​កែ​ច្នៃជ័រ​កៅស៊ូ ​នៅ​ស្រុក​ពញាក្រែក​ ផ្អើលទាំងព្រឹក

ខេត្ដត្បួងឃ្មុំ៖ នៅវេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះអគ្គិភ័យឆេះរោងចក្រ កែឆ្នៃឈើកៅស៊ូ យីហោTK ដែលមានទីតាំងស្ថិតនៅភូមិទួលអង្ក្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ។

fgfsddsf
នគរបាលកំពុងបាញ់ពន្លត់ភ្លើង

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ  បានបញ្ជាក់ថា ខណៈពេលនេះ ក្រុមពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានខេត្ដ កំពុងអន្តរាគមន៍ ជួយបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តទឹកចំនួន២គ្រឿង ។

cdsdsd

មូលហេតុបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង មិនទាន់មានអ្នកណាអះអាងយ៉ាងណានោះទេ ដោយកំពុងតែនាំគ្នាជួយក្រុមនគរបាលពន្លត់អគ្គិភ័យ ចូលទៅបាញ់ទឹកតាមទីតាំងដែលមានភ្លើងឆេះ ៕

RELATED ARTICLES