Saturday, April 20, 2024
Homeកីឡាអន្ដរជាតិJoe Hart រសាត់​ដល់​ អីុតា​លី​

Joe Hart រសាត់​ដល់​ អីុតា​លី​

តាមប្រភពព័ត៌មានប៊ីស៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារទី ៣០ សីហា ២០១៦ បានឲ្យដឹងថាសហព័ន្ធបាល់ទាត់អង់គ្លេស បានអនុញ្ញាតឲ្យកីឡាករចាំទី Joe Hart ចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិអង់គ្លេស ដើម្បីបើកផ្លូវឲ្យកីឡាកររូបនេះអាចទៅរួមរស់ជាមួយក្លឹបបាល់ទាត់អ៊ីតាលីស៊េរីA Torino ក្នុងលក្ខណៈខ្ចីជើង មុនពេលបិទទ្វារដោះដូកីឡាករនៅថ្ងៃនេះ។

ពិធីចុះហត្ថលេខារវាង Joe Hart និងក្លឹបបាល់ទាត់ Torino នឹងធ្វើឲ្យបានចប់សព្វគ្រប់នៅថ្ងៃ៣១ ខែសីហា ២០១៦ ។ ទោះបីទទួលបានការអនុញ្ញាតិពីសមាគមបាល់ទាត់អង់គ្លេសឲ្យកីឡាករវ័យ29ឆ្នាំ ចាកចេញទៅអ៊ីតាលីដើម្បីពិនិត្យសុខភាព តែអតីតអ្នកចាំទីជម្រើសទី១ក្លឹប Man City ត្រូវត្រឡប់មកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិវិញដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិ ស្លូវ៉ាគីនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងយុទ្ធនាការប្រកួត វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ ។

គួររំឮកថាតំណែងចាំទីជម្រើសរបស់ Joe Hart ត្រូវបានដកហូតដោយគ្រូបង្វឹកថ្មី លោក Guardiola ក្រោយពីលោកបាននាំយក Claudio Bravo ពី Barcelona មកកាន់ទឹកដីអង់គ្លេស ។

ដោយ៖ ហេង ដេត

RELATED ARTICLES